បេសកកម្ម​សហ​ប្រតិបត្តិការ​​យោធា និងការពារ

អនុព័ន្ធយោធាពុំមាននិវេសនដ្ឋាននៅកម្ពុជា JPEG

តាំងពីថ្ងៃទី១សីហាឆ្នាំ២០១១មក មុខងារនៃអនុព័ន្​ធយោធា​អមស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ត្រូវទទួល​រ៉ាប់រង​ដោយ​នាយទាហាន​មួយរូប​ដែលមាន​និវេសនដ្ឋាន​ប្រចាំនៅ​ទីក្រុង​ហាណូយ ។ ក្នុង​ឋានៈជា​តំណាង​នាយសេនាធិការ​កងទ័ព​បារាំង និងជា​ទីប្រឹក្សា​របស់​ឯកអគ្គរដ្ឋទូត​សម្រាប់​កិច្ចការការពារ​នៅក្នុង​តំបន់​ស្ថិត​ក្រោម​ការទទួល​ខុសត្រូវ​របស់​ខ្លួន អនុព័ន្ធយោធា​រូបនេះ​ក៏មាន​តួនាទីផងដែរ​ក្នុងការ​សម្របសម្រួល​ទំនាក់ទំនង​យោធា​ទ្វេភាគី​រវាង​ប្រទេស​បារាំង និង​កម្ពុជា ។

បេសកកម្មសហប្រតិបត្តិការយោធា និងការពារ (MCMD)

JPEG
លើសពីនេះ មានស្ថានតំណាង​យោធាអចិន្ត្រៃយ៏​មួយ​ប្រចាំនៅ​កម្ពុជា ក្រោម​រូបភាព​ជាបេសកកម្ម​សហប្រតិបត្តិការ​យោធា និង​ការពារ ។ ក្នុងក្របខ័ណ្ឌ​នេះ ប្រធាន​បេសកកម្ម​មានតួនាទី​ធានានូវ​និរន្តរភាព​សកម្មភាព​ការពារ ដោយ​សហការ​យ៉ាងជិតស្និទ្ធ​ជាមួយ​អនុព័ន្​ធយោធា​ដែលមាន​និវេសនដ្ឋាន​នៅទីក្រុង​ហាណូយ ។ ជាពិសេស ប្រធាន​បេសកកម្ម​មាន​មុខងារ ៖
- ជាទីប្រឹក្សាយោធាសម្រាប់កិច្ចការការពារ
- ផ្តល់ជំនួយដល់សកម្មភាព​ក្នុង​ការបង្ការ និងគ្រប់គ្រងវិបត្តិ
- ចូលរួមក្នុងការថែរក្សា និងពង្រឹងទំនាក់ទំនង​យោធា​ទ្វេភាគី
- បញ្ជា និងដឹកនាំគម្រោងសហប្រតិបត្តិការយោធាទ្វេភាគី

កែប្រែចុងក្រោយ 05/08/2016

ត្រឡប់ទៅលើ