លិខិតឆ្លងដែនអេឡិចត្រូនិចថ្មី

ស្ថានទូតបារាំងចេញនូវលិខិតឆ្លងដែនអេឡិចត្រូនិចថ្មីចាប់ពីខែមិថុនា២០០៦មក។

1/ ដោយអនុវត្តអនុក្រិតលេខ២០០៥-១៧២៦ ទាក់ទិននឹង​លិខិតឆ្លងដែន​អេឡិច​ត្រូនិច រាល់ការ​សុំ​ធ្វើ​លិខិត​ឆ្លងដែន ឬ​ការសុំ​ពន្យារ​លិខិត​ឆ្លងដែន អ្នកសុំធ្វើ​ត្រូវភ្ជាប់មក​ជាមួយ​នូវ​សំបុត្រ​កំណើត​មួយច្បាប់​​ពេញលេញ។​ ជនជាតិ​បារាំង​មានកំណើត​នៅប្រទេស​បារាំង​អាចទទួល​បាននូវ​សំបុត្រ​កំណើត​នៅសាលាក្រុង​នៃក្រុង​ដែលខ្លួន​បានកើត​ពីចំងាយ (www.service-public.fr)។ ចំពោះ​ជនជាតិ​បារាំង​ដែល​មាន​កំណើត​នៅបរទេស ផ្នែកកុងស៊ុល​ជាអ្នក​ទទួលខុស​ត្រូវ​ចំពោះ​ការស្នើរ​សុំនេះ។

2/ លិខិតឆ្លងដែនជាកម្មសិទ្ធិឯកត្តជន ទោះបីជាអ្នកសុំមានអាយុប៉ុណ្ណាក៏ដោយ។

3/ អ្នកសុំត្រូវមានរូបថតកាតពីសន្លឹក​ជារូបថតទើបនឹងថត ដូចគ្នាបេះបិត។​ ពេលថត​ត្រូវមាន​ក្បាល និង​មុខទទេរ។ រូបថតនេះ​ត្រូវឆ្លើយតប​នឹងច្បាប់​កំណត់ដោយ​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ គឺដើម្បី​អាចត្រួត​ពិនិត្យ​តាមបែប biométrique។ រូបថត​ត្រូវមាន​ផ្ទៃក្រោយ​ច្បាស់ និង​មាន​ពណ៌​តែមួយ។

ខិតប័ណ្ឌ​ស្តីពីច្បាប់ថ្មីនេះ​មានបិតផ្សាយ​​នៅផ្នែកកុងស៊ុល និង​មានខាងក្រោមនេះ៖

- ច្បាប់ថ្មី​ស្តីពី​រូបថត​ភ្ជាប់មក​ជាមួយ​នឹង​សំនុំឯកសារ​សំគាស់ខ្លួន លិខិត​ធ្វើដំណើរ និង​លិខិត​ស្នាក់នៅ​បណ្តោះអាសន្ន និង​ប័ណ្ឌបើកបរ។

PDF - 637.7 គីឡូបៃ
(PDF - 637.7 គីឡូបៃ)

កែប្រែចុងក្រោយ 17/12/2010

ត្រឡប់ទៅលើ