វិទ្យាស្ថាន​បារាំង​នៅកម្ពុជា​

JPEG

ដោយបន្ដវេនពី​សមាគមវប្បធម៌​បារាំង (CulturesFrance) វិទ្យាស្ថាន​បារាំង ដែល​មាន​ទីស្នាក់ការធំ​នៅ​ទីក្រុង​ប៉ារីស គឺជាប្រតិបត្ដករ​នៃក្រសួង​ការបរទេស​បារាំង​ក្នុងការ​លើកកំពស់ភាសា និងវប្បធម៌​បារាំង​នៅ​បរទេស។ វិទ្យាស្ថាន​បារាំង​ប្រមូលផ្ដុំនូវ​បណ្ដាញគ្រឹះស្ថាន​វប្បធម៌​ចំនួន១៣០ ដែលស្ថិត​នៅ​ពាសពេញ​ពិភពលោក។ នៅប្រទេស​កម្ពុជា វិទ្យាស្ថាន​បារាំង​មានតួនាទី​អនុវត្ដ​កិច្ចសហប្រតិបត្ដការ​វប្បធម៌ និងភាសា​របស់​ស្ថានទូត​បារាំង។

ដោយប្រកាន់ខ្ជាប់ជានិច្ចនូវប្រពៃណីយ៍​សហប្រតិបត្ដិការ និង​មិត្ដភាព​ដែលបាន​ចាប់ផ្ដើមអស់​រយៈពេល​២០​ឆ្នាំ​មកហើយ វិទ្យាស្ថាន​បារាំង​នៅកម្ពុជា​នៅតែបន្ដ​បង្កើតគំរោងថ្មីៗ​ជាបន្ដបន្ទាប់ ដើម្បីលើកកំពស់​ភាសា និង​ការផ្លាស់ប្ដូរ​សិល្បៈបារាំងខ្មែរ តាមរយៈ​ការបង្រៀនភាសា បណ្ណាល័យ​ពហុឯកសារ​ដែលើមាន​ឯកសារ​ជាង ២២ ០០០ច្បាប់ ការសម្ដែងសិល្បៈ ពិពរ័ណ៍ ខ្សែភាពយន្ដ។ល។

អាសយដ្ឋានទំនាក់ទំនង

​អគារលេខ ២១៨ ផ្លូវកែវជា (១៨៤) ប្រអប់សំបុត្រ​ប្រៃសណីយ៍ ៨២៧ ភ្នំពេញ
ទូរស័ព្ទលេខ (៨៥៥)២៣ ៧២១ ៣៨៣ ឬ (៨៥៥) ២៣ ២១៣ ១២៤/១២៥
ទូរសារ ៖ (៨៥៥) ២៣ ៧២១ ៣៨៤
អ៊ីមែល ៖ information@institutfrancais-cambodge.com
គេហទំព័រ ៖ www.institutfrancais-cambodge.com
ហ្វេសប៊ុក ៖ Institut Français du Cambodge

ថ្នាក់ភាសា

- ថ្នាក់ភាសាបារាំងទូទៅ
- ថ្នាក់ភាសាបារាំងជំនាញ
- ថ្នាក់ភាសាបារាំងរាល់ថ្ងៃ ពីម៉ោង៦ព្រឹកដល់ម៉ោង២០ និងថ្ងៃសៅរ៍​ពីម៉ោង៨កន្លះ ដល់ម៉ោង១១កន្លះ
- ចាប់ផ្ដើមរៀនពីដំបូង ឬពង្រឹងចំនេះដឹង​អោយកាន់តែ​ប្រសើរឡើង ?
តាមរយៈ​វិធីសាស្ដ្រ​ទំនើប និង​ផ្ដោតទៅលើការ​អនុវត្ដជាក់ស្ដែង ក្នុងរយៈពេល​តែប៉ុន្មានខែ​ប៉ុណ្ណោះ លោកអ្នក​អាចនិយាយ​ភាសាបារាំង​បានយ៉ាងស្ទាត់ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ។
- វិទ្យាស្ថានភាសាបារាំងមានថ្នាក់ត្រៀម​សំរាប់ប្រលង DELF-DALF

ព័ត៍មាន ៖ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ(ពីម៉ោង ៨ ដល់ម៉ោង ១២ ឬ ពីម៉ោង ១៤ ដល់ម៉ោង ១៨)
អ៊ីមែល ៖ infocours@institutfrancais-cambodge.com

បណ្ណាល័យ និងបណ្ណាល័យវីដេអូ ៖

បើកអោយសាធារណជនពី​ថ្ងៃអង្គារ៍ដល់ថ្ងៃ​សុក្រពីម៉ោង ៩ ដល់ម៉ោង១៨
ថ្ងៃសៅរ៍ពីម៉ោង ១០ ដល់ម៉ោង១៨
អ៊ីមែល ៖ mediatheque@institutfrancais-cambodge.com

ខេត្ដបាត់ដំបង

ទូរស័ព្ទលេខ/ទូរសា (៨៥៥) (០)៥៣ ៩៥២ ៨៩៧
អ៊ីមែលៈ battambang@institutfrancais-cambodge.com

កែប្រែចុងក្រោយ 24/07/2019

ត្រឡប់ទៅលើ