ទីភ្នាក់ងារ​អភិវឌ្ឍន៍បារាំង (AFD)

ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD) បានបើកការិយាល័យ​របស់ខ្លួន​​នៅភ្នំពេញ​កាលពី​ខែកញ្ញា​១៩៩៣ ដើម្បីធ្វើអន្តរាគមន៍​នៅប្រទេស​កម្ពុជា​។ ដើមឡើយ ទីភ្នាក់ងារ AFD​បានផ្តោត​សកម្មភាព​របស់ខ្លួន​តែលើ​ការផ្តល់ហិរញ្ញប្បទាន​​ដល់​វិស័យ​​កសិ​កម្ម ការអភិវឌ្ឍទីក្រុង និង​សុខាភិបាល​ប៉ុណ្ណោះ។ ចាប់តាំងពីខែ​កក្កដា ឆ្នាំ២០០៩ មធ្យោបាយ​នៃការ​ធ្វើ​​អន្ត​រា​គមន៍​របស់ AFD នៅកម្ពុជា​បានវិវឌ្ឍគួរ​អោយកត់​សម្គាល់។​ ដើម្បីទ្រទ្រង់​កំណើនសេដ្ឋកិច្ច​​​​​កម្ពុជា​ ទីភ្នាក់ងារ​AFD​បានសហការ​ជាមួយអាជ្ញាធរ​កម្ពុជា ដើម្បីទ្រទ្រង់​​ដល់​​ផ្នែក​​ផលិតកម្ម តា​​ម​រយ:​ការផ្តល់​ប្រាក់កម្ចី​​គ្មានការ​​ធានា​ពីរដ្ឋ មាន​ន័យថាប្រាក់​កម្ចី​ដែល​​ផ្តល់​​​ដោយ​​​ផ្ទាល់​ដល់​សហគ្រាស ឬធនាគារ​ឯកជន ឬសាធារណ: ដោយមិនមាន​ការធានា​ពីរាជ​​រដ្ឋា​​ភិបាល​កម្ពុជា។ ​
ជាងនេះ​ទៅទៀត ចាប់តាំងពី​ខែកក្កដា ឆ្នាំ២០១២ ប្រទេស​កម្ពុជា​អាចទទួល​បានកម្ចីសម្បទាន​ពី​ AFD បន្ទាប់ពីទទួលបាន​ចំណាត់ថ្នាក់​ប្រសើរ​ជាងមុន​ពីមូលនិធិ​រូបិយវត្ថុអន្តរជាតិ​ចំពោះ​លទ្ធភាព​ក្នុងការសង​បំណុល​របស់​ប្រទេសនេះ។​

បច្ចុប្បន្ន វិស័យអាទិភាពនៃអន្តរាគមន៍​ទាំងបួនរបស់ AFDមាន :

- កសិកម្ម និងកសិឧស្សាហកម្ម
- ហេរដ្ឋារចនាសម្ព័ន្ធ
- ការទ្រទ្រង់វិស័យផលិតកម្ម
- ការបណ្តុះបណ្តាលវិជ្ជាជីវ: (ក្នុងវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ និង​កសិកម្ម​ប្រសិនបើអាច)​

ចាប់តាំងពីឆ្នាំ១៩៩៣មក ក្រុម AFD (AFD និងPROPARCO) បានទ្រទ្រង់​គម្រោងជាច្រើននៅ​ប្រទេស​កម្ពុជា ដោយផ្តល់​ទឹកប្រាក់​ជាង២៧០លានអឺរ៉ូ ដែល​៧០លានអឺរ៉ូ​ត្រូវបានផ្តល់​កាលពីឆ្នាំ២០១២។

អាស័យដ្ឋាន

អាគារលេខ៥, ផ្លូវ ១០៦, សង្កាត់វត្តភ្នំ- ភ្នំពេញ - កម្ពុជា
ទុរស័ព្ទ: (៨៥៥) ២៣ ៤២៦ ៣៦០ / ២៣ ៣៦២ ៤៩០
ទូរសារ: (៨៥៥) ២៣ ៤២៦ ២៤៣
អ៊ីមែល: afdphnompenh@groupe-afd.org
គេហទំព័រ របស់ AFD

កែប្រែចុងក្រោយ 24/07/2019

ត្រឡប់ទៅលើ