ទស្សនកិច្ចរបស់លោក ​Dominique Perben

លោក Dominique Perben រដ្ឋមន្ដ្រីក្រសួងដឹកជញ្ជូន គ្រឿងបរិក្ខារ ទេសចរណ៍ និង ដែនសមុទ្រ នៃសាធារណរដ្ឋបារាំង បានបំពេញទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៦.

ក្នុងកំឡុងពេលបំពេញទស្សនកិច្ច លោក Perben បានទទួលរាជានុញ្ញាតក្រាបបង្គុំគាល់ព្រះបាទ សម្ដេចព្រះបរមនាថនរោត្ដម សីហមនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា. ជាមួយគ្នានេះផងដែរ លោកក៏បានទទួលការអនុញ្ញាតិអោយចូលជួបពិភាក្សាជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា.

JPEG - 27.4 គីឡូបៃ
M. Perben et le Premier ministre Samdech Hun Sen

លោករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងដឹកជញ្ជូន គ្រឿងបរិក្ខារ ទេសចរណ៍ និង ដែនសមុទ្រ នៃសាធារណរដ្ឋ​បារាំងក៏បានចូលជួបពិភាក្សាជាមួយ ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី

JPEG - 32.3 គីឡូបៃ
M. Perben et le Vice-Premier Ministre, Ministre à la Présidence du Conseil, M. Sok An

លោក Dominique Perben បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម អ៊ីម ឈុនលីម ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណការ និង ដឹកជញ្ជូន និង ឯកឧត្ដម ឡាយ ប្រហស្ថ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍.

M. Dominique Perben a eu un entretien avec le Ministre d’Etat chargé de l’Aménagement du territoire, de l’Urbanisme et de la Construction, S. Exc. M. Im Chhun Lim, le Ministre des Travaux publics et des Transports, S. Exc. M. Sun Chanthol, et le Ministre du Tourisme, S. Exc. M. Lay Prohas.

JPEG - 21.9 គីឡូបៃ
M. Perben et M. Im Chhun Lim, Ministre d’Etat chargé de l’Aménagement du territoire, de l’Urbanisme et de la Construction
JPEG - 21.4 គីឡូបៃ
M. Perben et M. Sun Chanthol, Ministre des Travaux publics et des Transports
JPEG - 15.1 គីឡូបៃ
M. Perben et M. Lay Prohas, Ministre du Tourisme

នៅថ្ងៃច័ន្ទទី ២៨ ខែ សីហា លោក Perben បានចូលរួមក្នុងពីធីសម្ភោធន៍ ដាក់អោយប្រើប្រាស់ អាកាសយានដ្ឋានថ្មីនៅខេត្ដសៀមរាប ដែលជាសមិទ្ធិផលរបស់ក្រុមហ៊ុនសម្បទាន ព្រលានយន្ដហោះ (SCA) និងជាសាខារបស់ក្រុមហ៊ុន Vinci ដែលជាក្រុមហ៊ុន ទីមួយលើពិភពលោដែលនាំមុខគេលើ ផ្នែកសំណង់ និង សម្បទាន។

លោក Perben នឹងត្រូវអមដំណើរដោយលោក Yves-Thibault de Silguy ប្រធានក្រុមព្រឹក្សា ភិបាលរបស់ក្រុមហ៊ុន Vinci

JPEG - 28.5 គីឡូបៃ
Inauguration du terminal international de l’aéroport de Siem Reap

ដោយមានវត្តមាននៅក្នុងវិស័យនានាជាច្រើននៅក្នុងស្រុក (វិស័យកសិកម្ម នគរូបនីយកម្ម ហេដ្ឋារចនា សម្ព័ន្ធ ទូរគមនាគមន៍ ការផ្គត់ផ្គង់ទឹក វិស័យសុខាភិបាល ការបណ្ដុះបណ្ដាល និតិរដ្ឋ និង សហប្រតិបត្ដិការ វប្បធម៌)សាធារណរដ្ឋបារាំងបានគូសបញ្ជាក់ពីឆន្ទៈក្នុងការបន្ដកិច្ចសហប្រតិបត្ដិការ​ជាមួយព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃការបំពេញទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស នាខែកញ្ញា ឆ្នាំ២០០៥.

កែប្រែចុងក្រោយ 29/01/2014

ត្រឡប់ទៅលើ