កិច្ចសហប្រតិបត្តិការបារាំងនៅកម្ពុជា

ផ្នែកសហប្រតិបត្ដិការ និងសកម្មភាពវប្បធម (SCAC) នៃស្ថានទូតបារាំងប្រចាំកម្ពុជា អនុវត្ដគំរោង និងកម្មវិធីជាច្រើនក្នុង ក្របខ័ណ្ឌកិច្ចព្រមព្រៀងសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ ដែលឯកសារ ក្រប ខ័ណ្ឌស្ដីពី ភាពជាដៃគូនៃកិច្ចសហប្រតិបត្ដិការនេះត្រូវ បានចុះហត្ថលេខា កាលពីខែកញ្ញាឆ្នាំ២០០៥។

គំរោងទាំងនេះត្រូវបានដាក់អោយអនុវត្ដដោយផ្អែកលើការរៀបចំផែន ការថវិកាមួយឆ្នាំ ម្ដងៗ។

តាមដានគំរោងទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់បណ្ដាភាគីក្រសួងជាដៃគូ ដោយមានការជួយ គាំទ្រ​ពីអ្នកជំនាញការបច្ចេកទេស និង អ្នកស្ម័គ្រចិត្ដអន្ដរជាតិចំនួន៣១នាក់ គិតមកដល់ថ្ងៃទី ១មករាឆ្នាំ២០០៨ ម៉្យាងទៀត បន្ថែមលើគំរោងខាងលើ សហប្រតិបត្ដិការ បារាំងមានថវិកាមួយ ចំនួនរួចជាស្រេច ដើម្បីរ៉ាប់រងចំណាយលើអាហារូបករណ៍ សំរាប់ការបណ្ដុះបណ្ដាល ការធ្វើកម្មសិក្សា និងការបង្រៀន មុខជំនាញមួយចំនួនទៀត

មជ្ឈមណ្ឌលវប្បធម៌បារាំង (ជជធប) ដែលស្ថិតក្រោម ការគ្រប់គ្រងរបស់ផ្នែក សហប្រតិបត្ដិការ និងសកម្មភាពវប្បធម៌ (CSAC) ទទួលរ៉ាប់រង ខាងកិច្ចការ​វប្បធម៌ និងសិល្បៈ។

១. គោលដៅជាយុទ្ធសាស្ដ្រនៃកិច្ចសហប្រតិបត៊្ដិការបារាំង

ឯកសារក្របខ័ណ្ឌស្ដីពីភាពជាដៃគូកំណត់ក្របខ័ណ្ឌសហប្រតិបត៊្ដិការបារាំងកម្ពុជាសំរាប់រយៈពេល៥ឆ្នាំ ២០០៦២០១០ កិច្ចការខាងលើបានទទួលនូវការវាយតំលៃខ្ពស់ កាលពីខែមករាឆ្នាំ២០០៧កន្លងទៅ​នេះ។

ដោយអនុលោមទៅតាមសេចក្ដីសំរេចនានា នៃកិច្ចសហប្រតិបត្ដិការ ទ្វេភាគីបារាំងកម្ពុជា ឯកសារនេះបានកំណត់ពីសកម្មភាពគំរោង និងកម្មវិធីជាច្រើន ដោយផ្ដោតលើមុខព្រួញបី៖

- ជំនួយផ្នែកនីតិរដ្ឋនិងអភិបាលកិច្ចល្អ ពង្រឹងការបណ្ដុះបណ្ដាលមន្ដ្រីរាជការ កែលំអរការអនុវត្ដន៍ ច្បាប់។

- ជំនួយសាធារណៈរបស់ប្រទេសបារាំងផ្ដល់ដល់វិស័យជាច្រើន ផ្នែកឧត្ដមសិក្សានិងការស្រាវជ្រាវ ជំរុញការផ្លាស់ប្ដូរវប្បធម គ្នាទៅវិញទៅមក និងការសិក្សាភាសាបារាំង ហ្វ្រង់កូហ្វូនី ព្រមទាំងការរៀបចំ​រចនាសម្ព័ន្ធសង្គមស៊ីវិលផងដែរ។

- ធ្វើឲបានសំរេចនូវគោលដៅសហស្សវត្សរ៍ក្នុងការអភិវឌ្ឍន៍វិស័យជាអាទិភាពមួយចំនួន - វិស័យកសិកម្ម​និងសន្ដិសុខស្បៀង សុខាភិបាលនិងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បរិស្ថាន​និងជីវៈចំរុះ។ ទាំងអស់នេះសុទ្ធសឹងជាគំរោង ដែលត្រូវបានដាក់អោយអនុវត្ដ​ដោយទីភ្នាក់ងារ​អភិវឌ្ឍន៍បារាំង។

ក្រៅពីការរួមចំណែករបស់ខ្លួននៅក្នុងស្ថាប័ន និងអង្គការពហុភាគីនានា សហគមន៍ អឺរ៉ុប អង្គការ​អន្ដរជាតិ សមាគមហ្វ្រង់កូហ្វូនី ។ល។ និង។ល។ ប្រទេសបារាំងបានចំណាយ ទឹកប្រាក់ប្រហែល១១២លានអឺរ៉ូទៀត ក្នុងក្របខ័ណ្ឌជំនួយទ្វេភាគី ដល់ការអភិវឌ្ឍន៍ប្រទេស កម្ពុជាសំរាប់រយៈពេល២០០១-២០០៥។

GIF

២. មូលនិធិ មូលនិធិសាមគ្គីភាពជាអាទិភាព នៅកម្ពុជា

មូលនិធិសាមគ្គីភាពជាអាទិភាព ធ្សភប ជាឧបករណ៍ផ្ដល់ជំនួយរបស់ក្រសួងការបរទេសបារាំង មូលនិធិ FSP ផ្ដល់ថវិកា ក្រោមរូបភាពជាជំនួយ ដល់សកម្មភាពកិច្ចសហប្រតិបត្ដិការរបស់ ក្រសួង ការបរទេសបារាំង ក្នុងការជួយដល់បណ្ដាប្រទេសដែលស្ថិតក្នុង តំបន់សាមគ្គីភាពជាអាទិភាព (ZSP)ដើម្បីអភិវឌ្ឍស្ថាប័នផ្នែកសង្គម និងវប្បធម ព្រមទាំងជួយគាំទ្រដល់ការងារស្រាវជ្រាវ ការរៀប ចំផែនការនៃគំរោងនីមួយៗ រួមទាំងការផ្ដល់ថវិកាដល់សកម្មភាពសហប្រតិបត្ដិការទាំងនេះ ធ្វើឡើងសំរាប់រយៈពេលច្រើនឆ្នាំ។

មូលនិធិសាមគ្គីភាពជាអាទិភាពនៅកម្ពុជា ផ្ដល់ថវិកាដល់ការអនុវត្ដន៍គំរោងមួយចំនួន ដូចតទៅ៖

គំរោងចំនួនទឹកប្រាក់ គិតជាអឺរ៉ូ
ផ្ដល់ជំនួយឧបត្ថម្ភដល់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ៧៧៨ ០០០ អឺរ៉ូ
អភិរក្សបេតិកភណ្ឌអង្គរ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ២ ៦៩២ ០០០ អឺរ៉ូ
ជួយគាំទ្រដល់នីតិរដ្ឋ ៨៣២ ៩០៥ អឺរ៉ូ
ជួយគាំទ្រដល់ការបង្រៀនភាសាបារាំង ១ ៥៥២ ០០០ អឺរ៉ូ
ជួយគាំទ្រដល់ការធ្វើទំនើបភាវូបនីយកម្មនៃមុខងារសាធារណៈ ១ ៣៤៨ ០០០ អឺរ៉ូ
ផ្ដល់ជំនួយឧបត្ថម្ភដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ១ ៥៤៥ ០០០ អឺរ៉ូ
មូលនិធិអភិវឌ្ឍន៍សង្គម ១ ១ ៤០ ០០០ អឺរ៉ូ
ការរៀបចំរចនាសម្ព័ន្ធវិស័យវប្បធម៌ ៨៦៥ ០០០ អឺរ៉ូ
សរុប ១១ ៥៣០ ៩០៥ អឺរ៉ូ

- « ជំនួយឧបត្ថម្ភដល់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល »

គំរោងនេះមានគោលដៅជួយកសាងឡើងវិញនូវបុគ្គលិកពេទ្យប្រកបដោយគុណភាព ដើម្បីជួយអោយ​ប្រព័ន្ធសុខាភិបាលកម្ពុជា អាចប្រឈមនឹងតំរូវការទាំងឡាយរបស់ខ្លួន។

- បណ្ដុះបណ្ដាលកំរិតឧត្ដមសិក្សា

- កែលំអរគុណភាពគរុកោសល្យ

- ផ្សារភ្ជាប់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលកម្ពុជាទៅនឹងបណ្ដាសាកលវិទ្យាល័យ ប្រទេស ដទៃ។

ក្នុងក្របខ័ណ្ឌការងារនេះ មហាវិទ្យាល័យឱសថសាស្ដ្របានទទួលបន្ទប់ ពិសោធន៍ ចំនួនពីរ ដែលជា ជំនួយរបស់មូលនិធិ ម៉េរីយើ និងហ្វាប្រ៍ (Mérieux et Fabre)។

- « ការអភិរក្សបេតិកភណ្ឌអង្គរ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព »,

គំរោងនេះមានគោលដៅជួយអោយប្រទេសកម្ពុជាធានាបាននូវការការពារ និងការគ្រប់គ្រងបេតិកភណ្ឌ​ប្រកបដោយចីរភាព ដោយធ្វើការផ្សារភ្ជាប់គ្នារវាងសកម្មភាពវិទ្យាសាស្ដ្រ សិល្បៈ សាសនា ទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម និងសិប្បកម្ម ដើម្បីការពារតំបន់រមណីយដ្ឋាន ដែលត្រូវបានដាក់​បញ្ចូលក្នុងបេតិកភណ្ឌមនុស្សជាតិពិភពលោក។

កិច្ចអន្ដរាគមន៍ខាងលើផ្ដោតលើទិសដៅសំខាន់ៗចំនួនបី៖

- ជួសជុលប្រាសាទបាពួនឡើងវិញart289]

- ជួយគាំទ្រផ្នែកស្ថាប័នដល់អាជ្ងាធរអប្សារាដើម្បីលើកតំកើងតំបន់រមណីយដ្ឋានបុរាណវត្ថុ

- បណ្ដុះបណ្ដាលបុគ្គលិកផ្នែកបេតិកភណ្ឌ

គំរោងនេះមួយផ្នែកត្រូវបានអនុវត្ដ ដោយសហការជាមួយក្រសួងវប្បធមបារាំង និងសាលាបារាំងចុងបូព៌ា (EFEO)

JPEG - 74.9 គីឡូបៃ
Rénovation du Bapuon

- « ការជួយគាំទ្រដល់នីតិរដ្ឋ ». គំរោងនេះចូលរួមជាចំបងក្នុងការកសាងនីតិរដ្ឋ និងបណ្ដុះ​បណ្ដាលមន្ដ្រីតុលាការកម្ពុជា ដោយផ្ដោតលើកិច្ចការមួយចំនួន៖

  • ១- img79|right>->#HAUT]

៣. គំរោងអនុវត្ដដោយការរួមគ្នាច្រើនភាគីក្នុងតំបន់ (Projets mobilisateurs)

គំរោងដែលមានដៃគូសហប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជា៖

គំរោងនេះមានការខុសប្លែកពីគំរោងខាងលើៗ ព្រោះថាវាមានការពាក់ព័ន្ធនឹងសំណុំបញ្ហា និងប្រធាន បទ គំរោងផ្សេងទៀតក្នុងការអភិវឌ្ឍ ព្រមទាំងមានលក្ខណៈជាតំបន់ និងជាពហុភាគី។

គំរោងថវិកាសរុប ថវិកាផ្ដល់ឲ្យកម្ពុជាស្ថាប័នអនុវត្ដគំរោង
គំរោង Synergie ជាគំរោងដែលមានកិច្ចសហប្រតិ

បត្ដិការរួមគ្នាជាមួយឡាវ កម្ពុជា វៀតណាម
និងថៃ ផ្នែកបណ្ដាញបណ្ដុះបណ្ដាលខាងគ្រប់គ្រង និងដឹកនាំ

)
2 980 000 € 468 000 € សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និង

វិទ្យាសាស្ដ្រសេដ្ឋកិច្ច
ការបណ្ដុះបណ្ដាលខាងការចរចាពាណិជ្ជកម្មពហុភាគី

និងការធ្វើសមាហរ័ណកម្មប្រកបដោយភាពអនុគ្រោះ

ទៅក្នុងទីផ្សារពិភពលោក កម្ពុជាឡាវ
1 913 300 € 1 116 000 € CNUCED
គំរោងលើកស្ទួយសំណេរនៅអាស៊ីអាគ្នេយ៍ 1 500 000 € 942 000 € SIPAR
គំរោងលើកស្ទួយភាសាបារាំងនៅអាស៊ីអាគ្នេយ៍ 5 500 000 € 310 000 € MAE
សរុប 6 392 800 € 2 386 000 €  

- គំរោង Synergie - ជាគំរោងមួយពាក់ព័ន្ធនឹងការផ្ដល់ជំនួយ និងធ្វើឲការបណ្ដុះបណ្ដាល​ខាងការគ្រប់គ្រងនិងដឹកនាំមានលក្ខណៈជាបណ្ដាញមានការ ទាក់ទងគ្នារវាងប្រទេសឡាវ កម្ពុជា វៀតណាម និងថៃ។ សាកលវិទ្យាល័យនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ជាដៃគូក្នុងការអនុវត្ដគំរោង​នេះនៅប្រទេសកម្ពុជា ។

JPEG - 14.3 គីឡូបៃ
Bâtiment Synergie de l’URDSE

- គំរោងបណ្ដុះបណ្ដាលការចរចាពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មដោយភាពអនុគ្រោះ ទៅក្នុង​ទីផ្សារពិភពលោក ៖ (កម្ពុជា, ឡាវ)

ពាក់ព័ន្ធនឹងគំរោងនេះ ប្រទេសបារាំងបានជួយ ដល់កម្ពុជាក្នុងការរៀបចំច្បាប់ចាំបាច់មួយចំនួន អោយស្របទៅតាមតំរូវការរបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) តាមរយៈកម្មវិធីពង្រឹង សមត្ថភាព ដើម្បីកម្ពុជាអាចប្រកួតប្រជែងនៅលើទីផ្សារអន្ដរជាតិ។

- គំរោងលើកស្ទួយសំណេរនៅអាស៊ីអាគ្នេយ៍៖ ដោយចាប់ដំណើរការនៅខែមករាឆ្នាំ២០០៤ បន្ទាប់ពីសង្កេតឃើញថាមានការចាំបាច់ក្នុងការការពារ និងលើកស្ទួយបេតិកភណ្ឌ សំណេររូមគ្នានៅ​ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម គំរោងនេះជួយអោយមានការបោះពុម្ពស្នាដៃនានានៅក្នុង​ប្រទេសនីមួយៗ និងប្រមូលចងក្រងស្នាដៃក្នុងតំបន់ទុកសំរាប់អ្នកអានជំនាន់ក្រោយ តាមរយៈ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកទេសមួយ។

- គំរោងលើកស្ទួយភាសាបារាំងនៅអាស៊ីអាគ្នេយ៍ ជាគំរោងប្រចាំតំបន់ កម្ពុជា ឡាវ វៀតណាម ដើម្បីពង្រឹងសមត្ថភាពផ្នែកភាសាបារាំងនៅតាមក្រសួងអប់រំ សាកលវិទ្យាល័យ សាលារៀន និងវិទ្យា​ស្ថាននានាក្នុងប្រទេសពាក់ព័ន្ធ ដើម្បីធានាអោយការអនុវត្ដគំរោងដោយពហុភាគី មានលក្ខណៈតំបន់។

GIF

៤. កិច្ចអន្ដរាគមន៍ផ្សេងទៀត

- ជំនួយឧបត្ថម្ភដល់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច៖ គោល​បំណងនៃកិច្ចអន្ដរាគមន៍នេះ គឺធានាដល់ការបណ្ដុះបណ្ដាលអ្នកដឹកនាំអោយមានសមត្ថភាព ផ្នែកច្បាប់ សេដ្ឋកិច្ច និង ការងារគ្រប់គ្រង ចាប់តាំងពីឆ្នាំ១៩៩៣មក សាកលវិទ្យាល័យភូមិន្ទ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ទទួលបានកិច្ចសហប្រតិបត្ដិការ ពីសាកលវិទ្យាល័យលីយ៉ុង ២ និងលីយ៉ុង៣របស់ប្រទេសបារាំង ក្នុងការ អនុវត្ដន៍គំរោង ដោយសារជំនួយនេះ សាកលវិទ្យាល័យភូមិន្ទ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចបាន បើក បង្រៀនថ្នាក់អនុបណ្ឌិតពីរមុខវិជ្ជាថ្មីៗទៀត ច្បាប់ពាណិជ្ជកម្មអន្ដរជាតិ និងគ្រប់គ្រង ។

- វិទ្យាស្ថានជាតិអប់រំ និងដេប៉ាតឺម៉ង់ភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គ្រឹះស្ថានទាំងពីរនេះក៏ជាដៃគូសហប្រតិបត្ដិការក្នុងការអនុវត្ដគំរោងគាំទ្រដល់ការបង្រៀន ភាសាបារាំង ដែរ អន្ដរាគមន៍ខាងលើ ធ្វើសកម្មភាពនៅក្នុងផ្នែកមួយចំនួនទៀត គាំទ្រដល់ការបង្រៀនភាសាបារាំង ឯកទេស នៅតាមសាកលវិទ្យាល័យនានា ជួយឧបត្ថម្ភដល់ កម្មវិធីថ្នាក់ពីរភាសា និងការស្រាវជ្រាវ ផ្នែកភាសាវិទ្យា និងខេមរភាសា។

- ជំនួយឧបត្ថម្ភដល់វិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបណ្ដុះបណ្ដាល វិស្វករ និងអ្នកបច្ចេកទេសជាន់ខ្ពស់ ដែលជាតំរូវការដ៏ចាំបាច់​ក្នុងការអភិវឌ្ឍន៍ប្រទេស មានជាអាទិ៍ ដេប៉ាតឺម៉ង់ទេពកោសល្យគីមីនិងចំណីអាហារ អគ្គិសនីនិង​ថាមពល សំណង់ស៊ីវិល ព័តមានវិទ្យា និងទំនាក់ទំនង ឧស្សាហកម្ម និងគ្រឿងយន្ដ ព្រមទាំងអភិវឌ្ឍន៍​ជនបទ ជារៀងរាល់ឆ្នាំ វិទ្យាស្ថាន ទទួល ជំនួយដ៍ច្រើនពីសហប្រតិបត្ដិការបារាំង ដោយសារ ជំនួយនេះ គុណភាពសញ្ញាប័ត្រ និងគុណភាពបណ្ដុះ បណ្ដាល ដែលមានលក្ខណៈស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច​បច្ចុប្បន្ន ត្រូវបានគេ ទទួលស្គាល់យ៉ាងទូលំទូលាយ ប្រការនេះ ធ្វើអោយនិស្សិតចេញពីវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជាមានភាពងាយស្រួលស្វែងរក ការងារ។

បច្ចុប្បន្ន វិទ្យាស្ថាននេះមានតួនាទីនាំមុខ គេក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា ដំណើរការ និងគុណភាព បណ្ដុះបណ្ដាលធ្វើអោយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្លាយជាគ្រឹះស្ថានគំរូ ក្នុងចំណោមគ្រឹះស្ថាន ឧត្ដមសិក្សា ផ្សេងទៀតនៅក្នុងប្រទេស។

- បេសកកម្មគាំទ្រសកម្មភាពជាលក្ខណៈអន្ដរជាតិរបស់អង្គការក្រៅរដ្ឋាភិបាលនានា ៖ មូលនិធិនេះផ្ដល់អោយអង្គការបារាំងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា រួមទាំងអង្គការក្នុងស្រុកមួយ​ចំនួនទៀតផងដែរ គំរោងនេះមានទឹកប្រាក់ចំនួន ១២ លានអឺរ៉ូសំរាប់ឆ្នាំ២០០៨ និងមានគោលដៅ ផ្ដល់​ថវិកាទៅលើការសំរេច សមិទ្ធផលមានទ្រង់ទ្រាយ តូចៗ ដើម្បីកែលំអជីវភាពរស់នៅរបស់ ប្រជាជនក្រីក្រ។

- មជ្ឈមណ្ឌលវប្បធមបារាំង មជ្ឈមណ្ឌលនេះធ្វើអន្ដរាគមន៍ក្នុងវិស័យសិក្សាធិការ សហប្រតិបត្ដិ ការ ខាងភាសា អប់រំ ព័តមាន និងសកម្មភាពវប្បធម៌ កិច្ចអន្ដរាគមន៍នៅក្នុងវិស័យ វប្បធម៌ ទាក់ទងទៅ នឹងការ បណ្ដុះបណ្ដាល ការបង្កើតគំនិតថ្មី និងការផ្សពផ្សាយវប្បធម៌ តាមរយៈការ សំដែង រួមបញ្ចូល គ្នា រវាងសិល្បករ បារាំងនិងខ្មែរ ក្នុងឆន្ទះដើម្បីឆ្លុះបញ្ចាំងវប្បធមប្រទេសទាំងពីរ។

- កម្មវិធីផ្ដល់អាហារូបករណ៍ រៀងរាល់ឆ្នាំ ស្ថានទូតបារាំងផ្ដល់អាហារូបករណ៍ដល់យុវជនខ្មែរ ដើម្បីសិក្សាបន្ដថ្នាក់អនុបណ្ឌិត និងបណ្ឌិតទៅតាមគោលការណ៍ ជំនួយសហប្រតិបត្ដិការបារាំង។

- សំណេរ និង បណ្ណាល័យពហុឯកសារ ការគាំទ្រឧបត្ថម្ភដល់ផ្នែកបោះពុម្ពជាគោលដៅមួយ ដ៍សំខាន់ នៃកម្មវិធីនេះ ដែលត្រូវបានដាក់អោយ​អនុវត្ដតាមរយៈនៃការបង្កើត បណ្ណាល័យសៀវភៅ កម្មវិធីមានគោល បំណងពីរយ៉ាង ទីមួយធ្វើការ​ប្រមូលផ្ដុំ និងគាំទ្រអ្នកមានវិជ្ជាជីវៈទាក់ទងនឹង ផ្នែកសៀវភៅ និងទីពីរជួយលើក ទឹកចិត្ដ និងរៀបចំអោយ​មានការជួបពិភាក្សាផ្នែកអក្សរសិល្ប៍។

- សហប្រតិបត្ដិការសោតទស្សន៍ . ការលើកតំកើងវប្បធម៌ចំរុះ ដោយជំរុញវិស័យហ្វ្រង់កូហ្វូនីក្រុម ប្រទេស និយម ភាសាបារាំងតាមរយៈប្រព័ន្ធព័តមាន ចាំបាច់ អោយមានការជួយគាំទ្រដល់ ការអភិវឌ្ឍន៍ ផ្នែក សោតទស្សន៍ កិច្ចការនេះ ត្រូវធ្វើឡើង ដោយផ្អែកលើកិច្ចសហប្រតិបត្ដិការជាមួយ ស្ថានីយទូរទស្សន៍ជាតិ កម្ពុជា ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាល ផ្សេងៗ ការផ្សព្វផ្សាយកម្មវិធីបារាំង និងកម្មវិធីផ្សាយជា ភាសាបារាំង ជាច្រើនទៀត ដែលត្រូវចាក់ផ្សាយនៅក្នុងប្រទេស កម្ពុជា លើសពីនេះទៅទៀត មហោស្រពមេគង្គភាពយន្ដ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយ មជ្ឈមណ្ឌល វប្បធម៌បារាំង ជាឱកាស ដើម្បីផ្ដល់ពានរង្វាន់ដល់ ខ្សែភាពយន្ដ ល្អជាងគេ នេះជាការរួម ចំណែកក្នុងការ បង្ហាញពីទេពកោសល្យ ថ្មីៗ។

- វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានបំពេញបេសកកម្មផ្នែកសុខភាពសាធារណៈ ការស្រាវជ្រាវ​ខាងជីវវេជ្ជសាស្ដ្រ និងការបណ្ដុះបណ្ដាល ការសិក្សា និង ការស្រាវជ្រាវនេះធ្វើឡើងក្នុងក្របខ័ណ្ឌ​ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង គ្រុនចាញ់ ព្រមទាំងជំងឺទើបកើតឡើងថ្មីៗមួយចំនួនទៀត ដោយមានការជួយគាំទ្រពីប្រទេសបារាំង ចាប់ពីឆ្នាំ២០០៨នេះទៅ បន្ទប់ពិសោធន៍ស្រាវជ្រាវកំរិត P3 របស់វិទ្យាស្ថានប៉ាស្ទ័រនឹងពង្រឹង ថែមទៀតនូវតួនាទីអន្ដរជាតិ ព្រមទាំងឋានៈជាវិទ្យាស្ថានគំរូរបស់ខ្លួន រីឯការងារបណ្ដុះបណ្ដាលវិញ ផ្ដោតលើការផ្ទេរចំណេះដឹង និង ការផ្ទេរសមត្ថភាព តាមរយៈការចូលរួម​របស់វិទ្យាស្ថានក្នុងវគ្គសិក្សាផ្នែកជីវសាស្ដ្រ នៅសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ។

GIF

GIF

កែប្រែចុងក្រោយ 29/06/2008

ត្រឡប់ទៅលើ