- លក្ខណៈទូទៅរបស់ប្រទេសបារាំង

JPEG - 22.1 គីឡូបៃ
Photo: F. de La Mure / M.A.E.
Hameau breton
dans les Côtes d’Armor

ផ្ទៃដី

មានផ្ទៃដីចំនួន ៥៥០០០០ គីឡូម៉ែត្រការេ។

ប្រទេសបារាំងលាតសន្ធឹងលើទឹកដីនៃទ្វីបអឺរ៉ុបភាគខាងលិច ប្រហែល១ភាគ១៥នៃផ្ទៃ ដីសហភាពអឺរ៉ុប ទាំងមូល ហើយជា ប្រទេសមួយដែលមានតំបន់សមុទ្រធំទូលាយ (ជា តំបន់សេដ្ឋកិច្ច ផ្ដាច់មុខលាតសន្ឋឹងលើផ្ទៃ១១លាន គម២)។

ស្ថានភាពដី

- តំបន់ទំនាប ៖ ២/៣ នៃផ្ទៃដីទាំងមូល.

- ប្រជុំភ្នំសំខាន់ៗ: ភ្នំអាល់ (Alpes) ភ្នំដែលមានកំពស់ខ្ពស់ជាងគេនៅអឺរ៉ុបភាគខាងលិច គឺភ្នំម៉ុងប្លង់ ដែលមានកំពស់ ៤៨០៧ម៉ែត្រ ភ្នំពីរេណ៉េ ភ្នំហ៊្សុយរ៉ា ភ្នំអាកឌែន ភ្នំម៉ាស៊្សីស សង់ត្រាល់ និងភ្នំវ៉ូហ្សឺ។

- តំបន់មាត់សមុទ្រ: ដោយមានព្រំប្រទល់ជាប់នឹងសមុទ្រចំនួន៤ សមុទ្រខាងជើង សមុទ្រឡាម៉ង់ មហាសមុទ្រ អាត្លង់ទិច និងសមុទ្រម៉េឌីទែរ៉ាណេ ប្រទេសបារាំងមាន ឆ្នេរសរុបប្រវែង ៥៥០០គីឡូម៉ែត្រ។

អាកាសធាតុ

ប្រទេសបារាំងស្ថិតក្រោមឥទ្ធិពលអាកាសធាតុ៣ប្រភេទ៖

- ផ្នែកខាងលិចនៃប្រទេសបារាំងទទួលរងឥទ្ធិពលអាកាសធាតុមហាសមុទ្រ

- ផ្នែកខាងត្បូងទទួលរងឥទ្ធិពលអាកាសធាតុម៉េឌីទេរ៉ាណេ

- ភាគកណ្ដាល និងខាងកើតទទួលរងឥទ្ធិពលអាកាសធាតុពីដែនទ្វីបជាអាកាសធាតុក្ដៅ ត្រជាក់ខ្លាំង ។

បរិស្ថាន

តំបន់ផលិតផលកសិកម្ម និងព្រៃឈើគ្របដណ្ដប់លើផ្ទៃដី៤៨លានហិកតា គឺស្មើនឹង៨២%នៃផ្ទៃដីគោក។

ព្រៃក្រាស់លាតសន្ធឹងលើ២៦°នៃផ្ទៃដី ហើយជាប់ចំណាត់ថ្នាក់លេខ៣នៅអឺរ៉ុប បន្ទាប់ពី ស៊ុយអែដ និងហ្វាំងឡង់ ។ ផ្ទៃដីព្រៃឈើនៅប្រទេសបារាំងបានកើន៤៦%ចាប់តាំងពីឆ្នាំ១៩៤៥ ហើយនឹងកើន​ឡើងទ្វេដងក្នុងរយៈពេល២០០ឆ្នាំ។

លើលពីនេះ គេឃើញមាន ដើមឈើចំនួន១៣៦ប្រភេទផ្សេងគ្នានៅក្នុងប្រទេសបារាំង ដែលនេះគឺជាករណីពិសេស មួយ សំរាប់ ប្រទេសនៅក្នុងទ្វីបអឺរ៉ុប។

ចំនួនសត្វព្រៃមាន ការកើនឡើង ក្នុងរយៈពេលតែ២០ឆ្នាំ សត្វប្រើសមានចំនួនកើន ឡើងទ្វេ ដង រីឯពពួកសត្វឈ្លូសវិញកើនឡើងបីដង។

ដើម្បីថែរក្សា និងលើកតំកើងបេតិកភណ្ឌធម្មជាតិរបស់ប្រទេសបារាំង រដ្ឋបានបង្កើត ៖

- ឧទ្យានជាតិចំនួន៧

- តំបន់ការពារធម្មជាតិ១៥៦កន្លែង

- តំបន់ការពាររុក្ខជាតិ និងសត្វចំនួន៥១៦កន្លែង

- តំបន់រមណីដ្ឋាន ៤២៩កន្លែង ស្ថិតក្រោមការការពាររបស់ការិយាល័យការពារដែន សមុទ្រ

- រាប់បញ្ចូលផងដែរនូវឧទ្យានធម្មជាតិ៤៣កន្លែង។

JPEG - 4.5 គីឡូបៃ
Photo : F. de La Mure / M.A.E.
Grange savoyarde

នៅលើឆាកអន្ដរជាតិ ប្រទេសបារាំងជាភាគីនៃសន្ធិសញ្ញា និងអនុសញ្ញាជាច្រើនក្នុងនោះ មានទាំង អនុសញ្ញា អង្គការសហប្រជាជាតិស្ដីអំពីអា-កាសធាតុ ជីវៈចំរុះ និងការប្រែក្លាយ ជាតំបន់រហស្ថាន។

www.environnement.gouv.fr

ប្រជាជន

មានប្រជាជនរស់នៅ៦៣,៨ លាននាក់ (២០០៨)។

ដង់សីតេប្រជាជន: ៩៨,១ នាក់/គម2.

ទីក្រុងដែលមានប្រជាជនរស់នៅលើសពី ១០០ ០០០នាក់ មានចំនួន៥៧។

ក្នុងនោះមានទីក្រុង៥ ដែលមានប្រជាជន រស់នៅច្រើនជាងគេ ៖

ទីក្រុង ប្រជាជនក្នុងឆ្នាំ២០០៦
1. បារីស ៩,៦ លាន
2. លីល ១,៧ លាន
3. លីយ៉ុង ១,៤ លាន
4. ម៉ាកសី ១,៣ លាន
5. ទូលូ ១ លាន

ការគ្រប់គ្រងរដ្ឋបាល

ទឹកដីនៃសាធារណរដ្ឋបារាំងចែកជា ៖

- មេត្រូប៉ូល រួមមានទាំងអស់២២តំបន់ និង៩៦ខេត្ដ

- ខេត្ដឯនាយសមុទ្រចំនួន៤ (DOM) ហ្គាដឺឡុប ម៉ាកទីនិក ហ្គីយាន ឡារ៉េអ៊ុយនីញុង

JPEG - 5 គីឡូបៃ
Mairie de village
© F. de La Mure / M.A.E.

- ដែនដីឯនាយសមុទ្រចំនួន៧: Polynésie française, Wallis et Futuna, Mayotte, Saint-Pierre និងMiquelon, les Terres australes និងantarctiques françaises, Saint-Barthélémy, Saint-Martin,

- និង La Nouvelle Calédonie.

www.outre-mer.gouv.fr

កែប្រែចុងក្រោយ 01/07/2008

ត្រឡប់ទៅលើ