ប្រទេសបារាំង និងការកសាងទ្វីបអឺរ៉ុប

ចាប់តាំងពីឆ្នាំ១៩៤៥មក ការកសាងអឺរ៉ុបជាចំនុចដ៍សំខាន់ក្នុងនយោបាយក្រៅបរទេសរបស់ ប្រទេស បារាំង។ ការកសាងអឺរ៉ុបមានមូលហេតុ៣យ៉ាងជាសំខាន់៖ ដើម្បីបញ្ចប់នូវជំលោះដែលបានកើតឡើង ពីរដងរួចមកហើយតែក្នុងកំឡុងពេល៣០ឆ្នាំនេះ ហើយបានហែកហួរទ្វីបអឺរ៉ុប ព្រមទាំងបានធ្វើអោយ ប្រទេសបារាំងធ្លាក់ខ្សោយ។ ក្នុងសម័យសង្គ្រាមត្រជាក់ តំរូវការចាំបាច់ក្នុងការបង្កើតស្ថិរភាព និងធានា សន្ដិសុខដល់បណ្ដាររដ្ឋប្រជាធិបតេយ្យនៅអឺរ៉ុបខាងលិច។ ជាចុងបញ្ចប់ គឺកង្វល់ពីការកសាងមណ្ឌល សេដ្ឋកិច្ចតែមួយអោយស្របទៅតាមលក្ខខណ្ឌទំនើបនៃផលិតកម្មដោយធានាអោយបាននូវវិបុលភាព សំរាប់ប្រជាជនអឺរ៉ុប។

CECA, 1951 - GIF

លោក Robert Schuman និង Jean Monnet ជនជាតិបារាំង ដែលជាអ្នកផ្ដួចផ្ដើមគំនិត ក្នុងការ កសាងអឺរ៉ុប ជឿជាក់ពីភាពចាំបាច់ក្នុងការប្រមូលផ្ដុំ បណ្ដាប្រទេស អឺរ៉ុបអោយនៅ ក្នុងអង្គការតែមួយ លោកទាំងពីរយល់ថា បើមាន សាមគ្គីភាពផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងនេះគេ ក៏នឹងទទួលបានសាមគ្គីភាពផ្នែក នយោបាយផងដែរ។

ក្នុងទស្សនវិស័យនេះ គណៈកម្មការធ្យូងថ្ម និងដែកថែបអឺរ៉ុប (CECA) ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី

១៨ ខែមេសាឆ្នាំ១៩៥១ ដែលនេះជាគំរូអភិវឌ្ឍន៍មួយក្នុងការកសាងសហភាពអឺរ៉ុប ប្រទេសជាសមា-

ជិកទាំង៦ របស់គណៈកម្មការធ្យូងថ្ម និងដែកថែបអឺរ៉ុប អាល្លឺម៉ង់ ប៊ែលហ្សិក បារាំង អ៊ីតាលី លុចហ្សំប៊ួរ

និងហូឡង់ បានចុះហត្ថលេខាលើសន្ធិសញ្ញា ទីក្រុងរ៉ូមស្ដីពីការបង្កើត​គណៈកម្មការ​សេដ្ឋកិច្ចអឺរ៉ុប

ជបែ នៅថ្ងៃទី២៥មីនាឆ្នាំ១៩៥៧ ប្រទេសទាំងនេះបានសន្យាធ្វើការផ្សារភ្ជាប់អនាគត សេដ្ឋកិច្ច ដោយ លុបបំបាត់ចោលនូវ រនាំងគយ ហើយរៀបចំនយោបាយកសិកម្មរួម។

ក្នុងឱកាសឡើងកាន់តំណែងប្រធានាធិបតីនៅឆ្នាំ១៩៥៨ លោកឧត្ដមសេនីយ៍ ដឺហ្គោល បានអះអាងពី​ឆន្ទៈក្នុងការបន្ដអនុវត្ដតាមនយោបាយនេះ។ រយៈពេល៣ទសវត្សរ៍ក្រោយ ការចុះហត្ថលេខា លើ សន្ធិ-សញ្ញាទីក្រុងរ៉ូម ប្រទេសបារាំងបានចូលរួមយ៉ាងសកម្ម ធ្វើអោយការ​កសាងអឺរ៉ុបមានការរីកចំរើនជា លំដាប់។

ការពង្រីកសហភាពអឺរ៉ុប ដោយការបន្ថែមសមាជិកថ្មី៣ទៀត ចក្រភពអង់គ្លេស ដាណឺម៉ាក និងអៀឡង់ បានចូលមកជំនួសច្បាប់សហព័ន្ធគយនៅថ្ងៃទី១ខែមករាឆ្នាំ១៩៧៣ ក្រោមការ​ដឹកនាំលោក Georges Pompidou។

ទសវត្សរ៍ឆ្នាំ៧០នាំមកនូវព្រឹត្ដិការណ៍សំខាន់ៗជាច្រើន ជាអាទិ៍ កំណែទំរង់នយោបាយ ការបង្កើត ក្រុមប្រឹក្សា

អឺរ៉ុប ដោយប្រមូលផ្ដុំប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល និងការបោះឆ្នោតសកល​ជ្រើសរើសសមាជិក សភាអឺរ៉ុប ព្រមទាំងការបង្កើត ប្រព័ន្ធរូបិយវត្ថុអឺរ៉ុបរួម ក្រោមការផ្ដួចផ្ដើម​របស់​លោកប្រធានាធិបតី Valéry

Giscard d’Estaing និងលោកអធិការបតី អាល្លឺម៉ង់ Helmut Schmidt ក្នុងគោលបំណងជួយដល់ របបប្រជាធិបតេយ្យនៅអឺរ៉ុបខាងត្បូង ចាំបាច់ធ្វើការពង្រីក សហភាពអឺរ៉ុបថែមទៀត ប្រទេសក្រិចបានចូលនៅ

ឆ្នាំ១៩៨១ រីឯអេស៉្បាញ និងព័រទុយហ្កាល់ចូលនៅ​ឆ្នាំ១៩៨៦។

ទីបញ្ចប់ សន្ធិសញ្ញារួមមួយត្រូវបានអនុម័តនៅខែកុម្ភៈឆ្នាំ១៩៨៦ ដោយមានការជួយជំរុញពី លោក

François Mitterrand, d’Helmut Kohl និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក de

Jacques Delors សន្ធិសញ្ញារួមនេះ មានគោលដៅបង្កើតទីផ្សារអឺរ៉ុបដ៍ធំមួយ ដោយធានាអោយ ប្រជាជន ទំនិញ និងមូលធនផ្សេងៗ អាចធ្វើចរាចរណ៍ដោយសេរី ព្រមទាំងអាចស្វែងរកការងារនៅក្នុងទឹកដីសហភាព អឺរ៉ុប កិច្ចការទាំងនេះបានដំណើរការ​រួចមកហើយតាំងពីឆ្នាំ១៩៩៣។

អាចស្វែងរកឯកសារបន្ថែមស្ដីពី៖

- អឺរ៉ុប

ឯកសារទាំងមូលមាននៅក្នុងគេហទំព័ររបស់ក្រសួងការបរទេសបារាំង។

កែប្រែចុងក្រោយ 01/07/2008

ត្រឡប់ទៅលើ