- ស្ថាប័ននានារបស់បារាំង

រដ្ឋធម្មនុញ្ញថ្ងៃទី ៤ តុលា ឆ្នាំ១៩៥៨ ចែងពីដំណើរការស្ថាប័ននានានៃសាធារណរដ្ឋទី៥។

រដ្ឋធម្មនុញ្ញត្រូវបានគេសើរើ ពិនិត្យឡើងវិញជាច្រើនដងទាក់ទងនឹង ៖

- ការបោះឆ្នោតប្រធានាធិបតីជាសកល និងដោយចំពោះ (១៩៦២)

- ការដាក់បញ្ចូលជំពូកថ្មីមួួយស្ដីការទទួលខុសត្រូវខាងព្រហ្មទណ្ឌរបស់សមាជិករដ្ឋាភិបាល(១៩៩៣)

- ការបង្កើតសម័យប្រជុំរួមមួយរវាងស្ថាប័នសភា

- ការពង្រីកដែនធ្វើប្រជាមតិ(១៩៩៥)

- អន្ដរបញ្ញត្ដិស្ដីពីលក្ខន្ដិកៈរបស់កោះណូវែលកាលេដូនី ( Nouvelle-Calédonie ) (១៩៩៨)

- ការបង្កើតសហព័ន្ធសេដ្ឋកិច្ចនិងរូបិយវត្ថុ

- ភាពស្មើគ្នារវាងបុរសនិងស្ដ្រីនៅក្នុងការទទួលអណត្ដិបោះឆ្នោតនានា និងទទួលនូវដែលគេជ្រើសរើស

- ការទទួលស្គាល់យុត្ដាធិការនៃតុលាការព្រហ្មទណ្ឌអន្ដរជាតិ(១៩៩៩)

- ការកាត់បន្ថយអាណត្ដិប្រធានាធិបតី(២០០០)

- កែទំរង់ការទទួលខុសត្រូវខាងព្រហ្មទណ្ឌរបស់ប្រមុខរដ្ឋ

- បញ្ចូលការហាមឃាត់់ទោសប្រហារជីវិតក្នុងរដ្ឋធម្មនុញ្ញ

- កំណែទំរង់ភាពស្វយ័តរបស់កោះណូវែលកាឡេដូនី(២០០៧)

ក្រុមប្រឹក្សាធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិក៩រូប និងមានសមត្ថកិច្ចត្រួតពិនិត្យជាពិសេសនៃ ភាពត្រឹម ត្រូវ តាមច្បាប់ នៃការបោះឆ្នោតនានា និងពិនិត្យធម្មនុញ្ញភាពនៃច្បាប់រៀបចំអង្គការ ព្រម ទាំងច្បាប់ ដែលដាក់មកអនុម័ត។

ព័ត៌មានបន្ថែម ៖

www.conseil-constitutionnel.fr

ប្រធានាធិបតីនៃសារធារណរដ្ឋ

JPEG - 8.2 គីឡូបៃ
Palais de l’Elysée (Paris)
© F. de La Mure / M.A.E.

ប្រមុខរដ្ឋត្រូវបានជ្រើសរើសសំរាប់រយៈពេល៥ឆ្នាំតាមរយៈការបោះឆ្នោតជាសកល និង ដោយចំពោះ (អណត្ដិរយៈពេល៥ឆ្នាំនេះបានបង្កើតឡើងបន្ទាប់ពីការធ្វើប្រជាមតិនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០០០)។ លោក នីកូឡា សាកូហ្ស៊ី ជាប្រធានាធិបតីទី៦នៃសាធារណរដ្ឋ ទី៥ លោកបានជាប់ឆ្នោតនៅថ្ងៃទី៧ឧសភា ឆ្នាំ២០០៧ ។

ប្រធានាធិបតីតែងតាំងនាយករដ្ឋមន្ដ្រី និងសមាជិករដ្ឋាភិបាលតាមសំណើររបស់នាយក រដ្ឋមន្ដ្រី (មាត្រា ទី៨នៃរដ្ឋធម្មនុញ្ញ)។

ប្រធានាធិបតីដឹកនាំគណៈរដ្ឋមន្ដ្រី ប្រកាសអោយប្រើច្បាប់នានា ជាបញ្ជាការនៃកងកម្លាំង ប្រដាប់អាវុធ។ ប្រធានាធិបតីអាចរំលាយរដ្ឋសភា ហើយក្នុងករណីធ្ងន់ធ្ងរ ប្រធានាធិបតី មានអំណាចពិសេស (មាត្រាទី១៦)។

ព័ត៌មានបន្ថែម ៖ www.elysee.fr

នាយករដ្ឋមន្ដ្រី និងរដ្ឋាភិបាល

ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ដ្រី រដ្ឋាភិបាលកំណត់ និងដឹកនាំនយោបាយជាតិ។ នាយករដ្ឋមន្ដ្រី ទទួល ខុសត្រូវចំពោះរដ្ឋសភា (មាត្រាទី២០)។ នាយករដ្ឋមន្ដ្រីដឹកនាំសកម្ម ភាពរដ្ឋាភិបាល និងធានានូវការ អនុវត្ដ ច្បាប់ (មាត្រាទី២១)។ លោក François Fillon ត្រូវ បានតែងតាំងជានាយក រដ្ឋមន្ដ្រីនៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០០៧។

ព័ត៌មានបន្ថែម ៖ www.premier-ministre.gouv.fr

សភា

សភាមានពីរថ្នាក់ ៖

- ព្រឹទ្ធសភា ៖ ព្រឹទ្ធសមាជិកត្រូវជ្រើសតាំងសំរាប់រយៈពេល៦ឆ្នាំ(ពីមុនមានរយៈពេល៩ឆ្នាំ) ចាប់តាំងពីឆ្នាំ ២០០៣ ដោយការបោះឆ្នោតជាសកល និងមិនចំពោះ ហើយត្រូវបានផ្លាស់ ប្ដូរសមាជិក ៣០% ក្នុងរយៈ ពេលបីឆ្នាំម្ដង។ ការបោះឆ្នោតលើកចុងក្រោយ បានប្រព្រឹត្ដ ទៅនៅខែ កញ្ញាឆ្នាំ២០០៤។

- រដ្ឋភាជាតិ ៖ តំណាងរាស្ដ្រត្រូវបានជ្រើសតាំងសំរាប់រយៈពេល៥ឆ្នាំដោយការបោះឆ្នោត ជាសកល និង ដោយចំពោះ។ ការបោះឆ្នោតលើកចុងក្រោយបាន ប្រព្រឹត្ដទៅនៅខែមិថុ- នា ឆ្នាំ២០០៧។

ក្រៅពីត្រួតពិនិត្យរដ្ឋាភិបាល សភាទាំងពីរថ្នាក់មានតួនាទីរៀបចំ និងអនុម័តច្បាប់។ ក្នុង ករណីមិន មានការ យល់ព្រម រដ្ឋសភាជាតិធ្វើការសំរេចជាស្ថាពរ។

ព្រឹទ្ធសភា

ក្រោយការបោះឆ្នោតខែកញ្ញឆ្នាំ២០០៤ ព្រឹទ្ធសភាមានសមាជិក៣៣១នាក់ដែលមកពី ៖

* គណបក្សសហព័ន្ធសំរាប់ចលនាប្រជាជន ( UMP ) ៖ ១៥៨នាក់

* គណបក្សសង្គមនិយម ៖ ៩៦នាក់

* ក្រុមគណបក្សកណ្ដាលនិយម ៖ ៣០នាក់

* គណបក្សកុម្មុយនិស្ដ គណបក្សសាធារណរដ្ឋ និងគណបក្សពលរដ្ឋ ៖ ២៣នាក់

* គណបក្សសម្ព័ន្ធភាពប្រជាធិបតី និងសង្គមអឺរ៉ុប ៖១៦នាក់

* បេក្ខជនឯករាជ្យ ៖ ៦នាក់ ។

ព័ត៌មានបន្ថែម ៖ www.senat.fr

រដ្ឋសភាជាតិ

JPEG - 16.9 គីឡូបៃ
Photo : F. de La Mure / M.A.E.
L’Assemblée Nationale (Paris).

- បន្ទាប់ពីការបោះឆ្នោតថ្ងៃទី១០ និង១៧ឆ្នាំ២០០៧មិថុនា រដ្ឋសភាជាតិមានតំណាងរាស្ដ្រ៥៧៧នាក់ មកពី ៖

* គណបក្សសហព័ន្ធសំរាប់ចលនាប្រជាជន (UMP) ៖ ៣១៤នាក់ (សម្ព័ន្ធភាព៦គណបក្ស)

* ក្រុមសង្គមនិយម និងប្រជាជនៈ ១៨៦នាក់(សម្ព័ន្ធ១៨គណបក្ស)

* ក្រុមប្រជាធិបតីឆ្វេងនិយម និងសាធារណរដ្ឋ ៖ ២៤នាក់ (គ្មានសម្ព័ន្ធភាព)

* ក្រុមគណបក្សកណ្ដាលនិយមថ្មី ៖ ២០នាក់(សម្ព័ន្ធភាព២គណបក្ស)

* តំណាងរាស្ដ្រមិនស្ថិតក្នុងក្រុមណាមួយ ៖ ២០នាក់

ព័ត៌មានបន្ថែម ៖www.assemblee-nationale.fr

តុលាការ

តុលាការជាអ្នកការពារសេរីភាពបុគ្គល (មាត្រា៦៦នៃ រដ្ឋធម្មនុញ្ញ)។ អំណាចតុលាការបា- រាំងបានរៀបចំ ទៅតាមភាពខុសគ្នាជាមូលដ្ឋានរវាង ៖

- ទីមួយតុលាការយុត្ដិធម៌ត្រូវទទួលខុសត្រូវជំលោះរវាងបុគ្គល និងបុគ្គល។

- ទីពីរតុលាការរដ្ឋបាលដោះស្រាយជំលោះរវាងប្រជាជននិងអំណាចសាធារណៈ។

តុលាការមានពីរលំដាប់ថ្នាក់ ៖

- យុត្ដាធិការរដ្ឋប្បវេណី ៖

តុលាការនីតិរួម (តុលាការជាន់ខ្ពស់) រឺនីតិពិសេសផ្សេងៗ (សាលាតំបូង តុលាការពាណិជ្ជ កម្ម តុលាការកិច្ចការសន្ដិសុខសង្គម និងក្រុមតុលាការការងារដែលដោះស្រាយជំលោះ រវាងបុគ្គលិក និយោជិក និងនិយោជក។

- យុត្ដិធិការព្រហ្មទណ្ឌទទួលបន្ទុកវិនិច្ឆ័យលើបទល្មើស៣ប្រភេទ ៖

* បទលហុដែលវិនិច្ឆ័យដោយតុលាការនគរបាល

* បទល្មើសដែលវិនិច្ឆ័យដោយតុលាការលហុ

* បទឧក្រិដ្ឋដោយសាលាឧក្រិដ្ឋ

មានតុលាការដោយឡែកសំរាប់រដ្ឋប្បវេណី និងព្រហ្មទណ្ឌតុលាការកុមារ។

សាលាវិនិច្ឆ័យ ៖គឺជាតុលាខ្ពស់ជាងគេ ហើយទទួលខុសត្រូវពិនិត្យបណ្ដឹងសារទុក្ខ លើអង្គ ច្បាប់ប្រឆាំងនឹងសាលដីការបស់សាលាឧទ្ធរណ៍។

យុត្ដាធិការខ្ពស់ជាងគេក្នុងតុលាការរដ្ឋបាលគឺក្រុមប្រឹក្សារដ្ឋដែលមានសមត្ថកិច្ចធ្វើការវិនិ- ច្ឆ័យចុងក្រោយ គេបង្អស់ លើភាពត្រឹមត្រូវនៃលិខិតរដ្ឋបាលតាមច្បាប់។ ក្រុមប្រឹក្សារដ្ឋនេះក៏ផ្ដល់ការពិគ្រោះផងដែរដល់រដ្ឋាភិបាលក្នុងការផ្ដល់ជាគំនិតស្ដីពីសេចក្ដី ព្រាងច្បាប់និង សេចក្ដីព្រាងក្រឹត្យមួយចំនួន។

ព័ត៌មានបន្ថែម ៖

www.justice.gouv.fr

www.conseil-etat.fr

ភ្លេង និងបាវចនាជាតិ

បទចំរៀងសំរាប់កងទ័ពនៅទីក្រុង Rhin ដែលត្រូវបានតែងឡើងនៅទីក្រុងស្ដ្រាសបួ ឆ្នាំ ១៧៩២ បានក្លាយជាបទ Marseillaise ហើយចុងបញ្ចប់់ត្រូវបាន ប្រើជាភ្លេងជាតិនៅ ថ្ងៃទី១៤ កក្កដា ឆ្នាំ១៧៩៥។

បាវវចនារបស់សាធារណៈរដ្ឋបារាំងគឺ “សេរីភាព សមភាព ភាតរភាព“

ទង់ជាតិបារាំង

JPEG

នៅឆ្នាំ១៧៨៩ លោកឧត្ដមសេនីយ Fayette បាន បន្ថែមពណ៌សដែលជានិមិត្ដរូបនៃរាជា និយម ទៅលើ សញ្ញាទង់ជាតិដែលមានពណ៌ខៀវ និង ពណ៌ក្រហម របស់កងទ័ពជាតិទីក្រុង ប៉ារីស ។ ទង់ជាតិបីពណ៌ជា និមិត្ដរូបផ្លូវការរបស់ សាធារណរដ្ឋបារាំង។

ការពារជាតិ

នៅឆ្នាំ២០០៧ ថវិកាការពារជាតិឡើងដល់ ៣៦,២៥ពាន់លានអឺរ៉ូ គឹស្មើនឹង២,០២%នៃ ផលិតផល ក្នុងស្រុកសរុប និងថវិកាជាតិ១០,៨២%។

ច្បាប់ស្ដីពីការរៀបចំកម្មវិធីផ្នែកយោធាឆ្នាំ២០០៣-២០០៨កំនត់ពីមធ្យោបាយ និងចំនួនទ័ព ដើម្បី ឆានាទៅ សំរេចគោលបំណងរបស់ប្រធានាធិបតី និងរដ្ឋាភិបាលក្នុងការផ្ដល់អោយ ប្រទេសបារាំងការ ការពារមួយ ដោយស្របទៅតាមតំរូវការរបស់ខ្លួន។

ច្បាប់នេះមានគោលដៅបង្កើតកិច្ចខំប្រឹងប្រែងក្នុងការធ្វើអោយឧបករណ៍ការពារជាតិ របស់យើងអាចឆ្លើយ តបទៅនឹងបញ្ហាចំពោះមុខនានា។

កិច្ចខំប្រឹងប្រែងខាងលើស្ដែងអោយឃើញតាមរយៈ ៖

- ការពង្រឹងមធ្យោបាយប្រយុទ្ធប្រឆាំង នឹងភេវរកម្ម។

- សុវត្ថិភាព និងភាពទុកចិត្ដនៃការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសបារាំង។

- ការចូលរួមរបស់ប្រទេសបារាំងក្នុងការបង្ការ និងដោះស្រាយជលោះផ្សេងៗ (ចំនួនទ័ព ប្រមាណពី១៥ ទៅ២០ ០០០នាក់ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្ដិការ )។

- សហប្រតិបត្ដិការយោធាក្នុងអង្គការអូតង់ និងសហគមអឺរ៉ុប។

នៅឆ្នាំ២០០៦ ទ័ពកងកំលាំងប្រដាប់អាវុធកើនឡើងដល់៣៤៧ ៩០៣នាក់ គិតទាំងយោធា និងជន ស៊ីវិល ហើយបែងចែកដូចខាងក្រោម ៖

- កងទ័ពជើងគោកមាន ១៣៣ ៦២៧នាក់

- កងទ័ពអាកាសមាន ៥៩ ១១៨នាក់

- កងទ័ពជើងទឹកមាន ៤២ ៧៥២នាក់

- កងអាវុធហត្ថមាន ៩៧ ៧២៣នាក់

- ក្នុងសេវាសាធារណៈ (សុខភាព ការងារសង្គមកិច្ច)មាន១៤ ៦៨៣នាក់

ព័ត៌មានបន្ថែម ៖ www.defense.gouv.fr

កែប្រែចុងក្រោយ 01/07/2008

ត្រឡប់ទៅលើ