- រូបិយប័ណ្ណរួម

រូបិយវត្ថុរួម

នៅថៃទី ០១ ខែ មករា ឆ្នាំ ២០០២ អ៊ឺរ៉ូបានក្លាយទៅជារូបិយវត្ថុរួមសម្រាប់ប្រជាជនអ៊ឺរ៉ុប ៣០០ លានអ្នក ដែលចែកចេញជា ១២ ប្រទេសនៅសហភាពអ៊ឺរ៉ុប (តំបន់អ៊ឺរ៉ូ)។

GIFនេះគឺលទ្ធផលនៃដំណើរនៃការរិះគិតដ៏យូអង្វែង ការរៀបចំសេដ្ឋកិច្ចជាតិ បន្ទាប់មកគឺការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់លុយអ៊ឺរ៉ូ

១៩៦៩ ៖ នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង ឡា ហាយ៉េ ( La Haye )ប្រទេសជាសមាជិកទាំង ៦ នៃសហគមន៍ សេដ្ឋកិច្ចអ៊ឺរ៉ុប ( CEE ) បានកំណតជាគោលដៅក្នុងការបង្កើតសហភាពសេដ្ឋកិច្ច និង រូបិយវត្ថុ ( Plan Barre )

១៩៧១ ៖ ផែនការការងារ Werner ស្នើរអោយមានការរួមគ្នាមួយលើវិស័យសេដ្ឋកិច្ចជាតិ ដើម្បីបង្កើតអោយ មានរូបិយវត្ថុរួយនៅសហគមន៍ សេដ្ឋកិច្ចអ៊ឺរ៉ុប។ អស្ថេរភាពនៃរូបិយវត្ថុនៅអ៊ឺរ៉ុបគឺជាឧបសគ្គដ៏ចំបង ក្នុងគម្រោងនេះ។

១៩៧២ ៖ ការត្រួតពិនិត្យអស្ថេរភាពនៃរូបិយវត្ថុនៅអ៊ឺរ៉ុបត្រូវបានបង្កើតឡើង ជាមួយនឹងការបង្កើត ភាពបត់បែនរូបិយវត្ថុអ៊ឺរ៉ុប និង ប្រព័នរូបិយវត្ថុអ៊ឺរ៉ុបនៅឆ្នាំ ១៩៧៩ ( SME )។

១៩៨៦ ៖ ច្បាប់រួមមួយត្រូវបានចុះទៅក្នុងសន្ធិសញ្ញាទីក្រុង រ៉ូម ក្នុងការសម្រេចអោយបានដំណើរឈានទៅមុខ ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចរួម និង រូបិយវត្ថុរួម។

១៩៩០ ៖ ដំណាក់កាលទីមួួយនៃការបង្កើតសេដ្ឋកិច្ចរួម និង រូបិយវត្ថុរួម ជាមួយនឹងសារាចរមូលធន ដោយសេរី។

១៩៩២ ៖ សន្ធិសញ្ញទីក្រុង ម៉ាសស្ទ្រីច ( Maastricht ) បានកំណត់ពីលក្ខណៈវិនិច្ឆុ័យនៃការរួមបញ្ចូលគ្នារវាង សេដ្ឋកិច្ចនៃបណ្ដាប្រទេសដែលចូលរួម ដែលជាដំណាក់កាលមួយដ៏សំខាន់ក្នុងការឆ្ពោះទៅកាន់ រូបិយវត្ថុរួម។

២ ឧសភា ១៩៩៨ ៖ ក្រុមព្រឹក្សាអ៊ឺរ៉ុបបានបញ្ចប់បញ្ជីឈ្មោះប្រទេសដែលបានចូលរួម ៖ អាល្លឺម៉ង់ អូទ្រីស ប៊ែលហ្សីក អេស្បាញ ហ្វាំងឡង់ បារាំង អៀរឡង់ អ៊ីតាលី លុចហ្សមប៊ួរ ហូល្លង់ និង ព័រួុយហ្កាល់ (ប្រទេស ហ្ក្រេចបានចូលរួមក្នុងឆ្នាំ ២០០១)។

០១ មិថុនា ១៩៩៨ ៖ ការបង្កើតធនាគារកណ្ដាលអ៊ឺរ៉ុប ( BCE ) ដែលទទួលបន្ទុកលើគោលនយោបាយ រូបិយវត្ថុអ៊ឺរ៉ុប។

០១ មករា ១៩៩៩ ៖ លុយអ៊ឺរ៉ូបានក្លាយទៅជារូបិយវត្ថុរួម។ អត្រាប្ដូរប្រាក់ត្រុវបានកំណត់ជាស្ថាពររវាងអ៊ឺរ៉ូ និងរូបិយវត្ថុជាតិ (១ អ៊ឺរ៉ូ = ៦,៥៥៩៥៧ ហ្វ្រង់)។ រាល់ប្រតិបត្ដការណ៍នានានៅលើទីផ្សារមូលធន ត្រូវបានធ្វើឡើងដោយប្រើប្រាស់ក្រដាសប្រាក់អ៊ឺរ៉ូ។

០១ មករា ២០០២ ៖ ការដាក់អោយប្រើប្រាស់ក្រដាស់ប្រាក់អ៊ឺរ៉ូទៅក្នុងប្រទេសសមាជិកទាំង ១២។

១៧ កុម្ភៈ ២០០២ ៖ លុយ ហ្វ្រង់ បានរលាយបាត់។

ការផ្លាស់ប្ដូររូបិយវត្ថុជាប់ពាក់ព័ន្ធទៅនឹងការព្យាយាមសម្របទៅនឹងក្រដាស់ប្រាក់ថ្មី របស់អ្នកប្រើប្រាស់ បណ្ដាសហគ្រាសនានា និង សេវាសាធារណ។

ទិដ្ឋភាពផ្សេងៗគ្នាទាក់ទងទៅនឹងជិវិតប្រចាំថ្ងៃតម្រូវអោយមានការកែសម្រួល ៖ ការបិតផ្លាកតម្លៃ ការផ្ទេរ គណនីនៅក្នុងធនាគារ ការបង្កើតឡើងវិញនូវឯកសារធនាគាររាប់ពាន់លានឯកសារ និង និវត្ដភាព នៃលុយហ្វ្រង់។

តើគេបង្កើតរូបិយវត្ថុរួមដើម្បីអ្វី ? សេដ្ឋកិច្ចនៅតំបន់អ៊ឺរ៉ុបគឺជាទីផ្សារួមមួមដ៏ធំ។ ប្រទេសជាសមាជិករបស់ សហភាពអ៊ឺរ៉ុបបានសម្រេចបាននូវការផ្លាស់ប្ដូរពាណិជ្ចកម្មមួយភាគធំនៅក្នុងទ្វីបអ៊ឺរ៉ុប។

រូបិយវត្ថុរួមនឹងលុបបំបាត់បញ្ហាលើអត្រាប្ដុូរប្រាក់ និងជួយអោយមានការស្ថាបនា និងការបង្កើតរូបិយវត្ថុ អន្ដរជាតិនៅទ្វីបអ៊ឺរុ់ប។ តាមរយៈការបង្កអោយមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្ដូរ និង វិនិយោគ បណ្ដាប្រទេសនៅក្នុងតំបន់អ៊ឺរ៉ូកំពុងតែព្យាយាមពង្រឹងការប្រើប្រាស់វានៅក្នុងទ្វីបអ៊ឺរ៉ុប។

រូបិយវត្ថុអ៊ឺរ៉ូ ៖ ចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០០៦ ក្រដាស់អ៊ឺរ៉ូចំនួន ១៥ ពាន់លានសន្លឺក និង កាក់ចំនួន ៦០ ពាន់លាន កាក់ ត្រូវបានដាក់អោយធ្វើចរាចរនៅក្នុងតំបន់អ៊ឺរ៉ុបទាំងមូល។

កាក់អ៊ឺរ៉ូ ៖ ដើម្បីជានិមិត្ដរូប នៃសហភាព និង ភាពចំរុះចាតិសាស្ដ្រនៅទ្វីបអ៊ឺរ៉ុប កាក់ទាំងអស់មានផ្ទៃរួមនៃ ប្រទេសទាំង ១២ នៅតំបន់អ៊ឺរ៉ុប (មានផ្កាយទាំង ១២ ជាសម្គាល់) និងផ្ទៃជាតិ។

នៅប្រទេសបារាំង និមិត្ដរូបបីដែលបានរចនានៅលើផ្ទៃជាតិរបស់កាក់ ៖ ម៉ារ្យ៉ាន (និមិត្ដរូបនៃសាធារនៈរដ្ឋ និង សេរីភាព) ដើមឈើ (និមិត្ដរូបនៃជីវិត) និង សឺមឺហ្ស (និមិត្ដរូបនៃភាពចំរុងចំរើន)។ កាកអ៊ឺរ៉ូ់អាចធ្វើចរាចរនៅក្នុងតំបន់អ៊ឺរ៉ុបទាំងមូលទោះបីជាផ្ទៃជាតិនៅលើកាក់ខុសក៏ដោយ។

ក្រដាស់ប្រាក់អ៊ឺរ៉ូ ៖ រូបភាពបីសំខាន់ៗដែលត្រូវបានបោះពុម្ភលើក្រដាស់ប្រាក់អ៊ឺរ៉ូ ៖ រូបភាពច្រកទ្វារ និង បង្អួច នៅផ្នែកម្ខាង រូបភាពស្ពាននៅផ្នែកម្ខាងទៀត។ រូបទាំងនេះបង្ហាញពីរចនាបថស្ថាបត្យកម្មទាំង ៧ ដែលបានបញ្ជាក់ ពីវប្បធម៌តំបន់អ៊ឺរ៉ុប ៖ តន្ដ្រីបុរាណ ប្រលោមលោក ហ្គូទីក ការចាប់កំណើតឡើងវិញ ភាពប្លែកៗ និង សិល្បៈបុរាណ ស្ថាបត្យកម្មលោហ និង កែវ និង ស្ថាបត្យកម្មទំនើប។

អត្រាផ្ដូរប្រាក់ជាផ្លូវការ ៖ ១ អ៊ឺរ៉ូ = ៦,៥៥៩៥៧ ហ្វ្រង

កែប្រែចុងក្រោយ 24/06/2008

ត្រឡប់ទៅលើ