ជំនួបប្រចាំឆ្នាំ 2008 ជាមួយអង្គការ​ក្រៅរដ្ឋាភិបាលនានា

កាលពីថ្ងៃព្រហស្បតិ៍ទី២៥តុលា នៅឯមជ្ឈមណ្ឌល​វប្បធម៌បារាំងក្រុងភ្នំពេញ លោកឯកអគ្គរដ្ឋទូត បារាំងបាន អញ្ជើញជាអធិបតី​ក្នុងជំនួបប្រចាំឆ្នាំលើកទី៤ ជាមួយបណ្ដា​អង្គការក្រៅ រដ្ឋាភិបាល ខ្មែរនិងបារាំង ដែលធ្វើ សកម្មភាព​នៅក្នុងប្រទេសកម្ពុជា ។

តំណាងអង្គការសមាគមនានា អ្នកធ្វើ សកម្មភាពនៃផ្នែកឯកជន និងសហប្រតិបត្ដិការ​ស្ថាប័នជាង មួយរយ នាក់បានមកជួប ជុំគ្នាដើម្បីពិភាក្សា​អំពីការវិវត្ដន៍នៃបែបបទការងារ​របស់អង្គការក្រៅរដ្ឋា ភិបាលនៅ កម្ពុជា ដោយធៀប​នឹងការវិវត្ដន៍ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។ លោកឯក អគ្គរដ្ឋទូត ទីប្រឹក្សាវប្បធម៌ និងនាយកទីភ្នាក់ងារ​អភិវឌ្ឍន៍បារាំង (AFD) ប្រចាំនៅ កម្ពុជា សុទ្ធតែ បាន គូសបញ្ជាក់ ក្នុងបទអន្ដរាគមន៍ របស់ខ្លួនពីការផ្លាស់ប្ដូរ​សំខាន់ៗជាច្រើន តាមរយៈកំណើន សេដ្ឋកិច្ច ៖ កម្ពុជាបានក្លាយពី​ប្រទេសក្រីក្របំផុត ជាប្រទេសមានប្រាក់ចំណូលមធ្យម ។ ពួកគាត់បានបង្ហាញផងដែរពីកិច្ចការ​ចំពោះមុខមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍ ទីក្រុង ប៉ារីស៍ឆ្នាំ២០០៥ ស្ដីពីប្រសិទ្ធិភាពជំនួយ និងលទ្ធផលជាដំបូងដែលត្រូវបង្ហាញ ឱ្យឃើញ តាមរយៈករណីជាក់ ស្ដែង ។

បន្ទាប់មក តំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាង​សហគ្រាស​ផ្សេងៗចំនួន៦ រូបបានឡើងថ្លែង​យោបល់ដើម្បី​បង្ហាញពី​បទពិសោធន៍វិជ្ជាជីវៈ និងកិច្ចប្រឹងប្រែង​របស់ពួកគេ ដែលជួយ​ធ្វើឱ្យមាន​ការពិចារណា​លើគោលដៅ និងការវិវត្ដិន៍នានារបស់​អង្គការក្រៅរដ្ឋាភិបាល ជាអាទិ៍ អង្គការ Cambodian Mutual Saving and Credits ដែលចេញពី Centre international du Crédit Mutuel មជ្ឈមណ្ឌល បណ្តុះបណ្តាល​ប្រព័ន្ធព័ត៌មានវិទ្យា ដែលបង្កើត ឡើងដោយអង្គការ កុមារមេគង្គ ដោយមានការជួយគាំទ្រពី Accenture អង្គការ Hagar អន្តរជាតិ ក្រុមហ៊ុន ចំរុះសិប្បករអង្គរ ដែលចេញមក​ពីមជ្ឈដ្ឋាន អង្កការ​ក្រៅរដ្ឋាភិបាល សាលាសណ្ឋាគារ និងទេសចរណ៌ Paul Dubrule និងអង្គការហ្វាពន្លឺសិល្បៈ

ការជជែកពិភាក្សាបានផ្ដោតពិសេស ៖

- លើតួនាទីរបស់អង្គការក្រៅរដ្ឋាភិបាលនានានៅត្រង់កន្លែងកង្វះខាតផ្នែកសង្គមដូចជាលើផ្នែក​បណ្ដុះបណ្ដាលវិជ្ជាជីវៈភាពស៊ីសង្វាក់គ្នារវាងការបណ្ដុះបណ្ដាល និងការងារ ការចូលប្រឡូកក្នុង ពិភពការងារលើការវិវត្ដន៍ស្ថាប័នដែលកំពុងដំណើរការជាពិសេសការ វិវត្ដន៍របស់អង្គការក្រៅរដ្ឋាភិ-បាលដែល​បង្កើតនូវផលិតផលការពុំមានច្បាប់ស្ដីពីក្រុមហ៊ុនដែលធ្វើអាជីវកម្មដោយសហការគ្នា បញ្ហាទទួលបានដីធ្លី ការធ្វើខ្មែរូបនីយកម្មរបស់អង្គការក្រៅរដ្ឋាភិបាលបារាំង និងការវិវត្ដន៍ដ៏ចាំបាច់ នៃច្បាប់ពាក់ព័ន្ធនឹង អង្គការ ។

- លើអនាគតនៃភាពជាដៃគូ ដែលត្រូវមានការបែងចែកការងាររវាងអង្គការក្រៅរដ្ឋាភិបាល ជំនួយពី សហគ្រាស ការចុះកិច្ចសន្យាលើគំរោងនានាជាមួយរដ្ឋាភិបាលនិងរដ្ឋអំណាចមូលដ្ឋានហើយជា ពិសេស គឺទំនាក់ទំនងរវាងសង្គមស៊ីវិលបារាំង និង កម្ពុជា។

កិច្ចសហប្រតិបត្ដិការបារាំងផ្ដល់​ជំនួយដល់គំរោង​ជាច្រើនដែលអនុវត្ដដោយ​អង្គការសមាគមនៅកម្ពុជា មួយចំនួន ឬមួយតាមរយៈមូលនិធិអភិវឌ្ឍន៍សង្គម ដែលផ្ដល់ទៅឱ្យអង្គការ​ក្រៅរដ្ឋាភិបាលក្នុងស្រុក ឬមួយតាមរយៈឥណទាននៃ បេសកកម្មជួយ​គាំទ្រសកម្មភាពជា​អន្ដរជាតិរបស់អង្គការ​ក្រៅរដ្ឋាភិបាល ដែលជំនួយនេះពាក់ព័ន្ធ​នឹងអង្គការសមាគមបារាំង ។ ជារៀងរាល់ឆ្នាំ​ស្ថានទូតមានថវិកា​ចំនួនប្រមាណ ពីរលាន​អឺរ៉ូសំរាប់ដឹកនាំ​សកម្មភាពទាំងនេះឱ្យ បានល្អ និងផ្ដល់​ហិរញ្ញវត្ថុដល់​គំរោងថ្មីៗជាង​៣០ទៀត។

ទំនាក់ទំនង ៖ កញ្ញា Julie MARAVAL ស្ថានទូតបារាំងប្រចាំកម្ពុជា ការិយាល័យសហប្រតិបត្ដិការ និងកិច្ចការវប្បធម៌។

- ទូរស័ព្ទ ៖ ០២៣ ៤៣០ ០៣២

- ទូរសារ ៖ ០២៣ ៤៣០ ០៤៧

- អ៊ីមែល ៖ julie.maraval@diplomatie.gouv.fr

កែប្រែចុងក្រោយ 26/01/2009

ត្រឡប់ទៅលើ