ទស្សនកិច្ចរបស់លោកស្រី រ៉ាម៉ា យ៉ាដេ មកកាន់ប្រទេសកម្ពុជា

JPEG - 14.7 គីឡូបៃ
Crédit photo : ©Tang Chhin Sothy

លោកស្រី រ៉ាម៉ា យ៉ាដេ រដ្ឋលេខាធិការ​​ទទួល​បន្ទុក​កិច្ចការ​បរទេស​និង​សិទ្ធិ​ម​នុស្ស បានធ្វើទស្សនកិច្ច​មកកាន់​ប្រទេសកម្ពុជា ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមេសា​ឆ្លើយតបតាម​ការអញ្ជើញ​របស់​ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង សហប្រតិបត្ដការ​អន្ដរជាតិ។

លោកស្រីក៏បានទទួលរាជានុញ្ញតិអោយចូលក្រាបបង្គំគាល់ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម

សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង អនុញាតិអោយចូលជួបសំដែងការគួរសម

ជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះផងដែរលោក ស្រីក៏បានចូលជួបសាវនាការជាមួយ ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការ

បរទេស និង សហប្រតិបត្ដការអន្ដរជាតិ។

លោកស្រីបានបន្ដទស្សនកិច្ចរបស់ខ្លួនទៅកាន់អង្គជំនុំជំរះវិសាមញ្ញនៅក្នុងតុលាការកម្ពុជាដើម្បីគូស

បញ្ជាក់ឡើងវិញនូវ ជំនួយរបស់ប្រទេសបារាំងមកកាន់តុលាការខ្មែរក្រហម។ លោកស្រីក៏បានទៅ

គោរព វិញ្ញាណខ័ណ្ឌជនរងគ្រោះនៅក្នុង ពន្ធនាគារ ស ២១ ដែលសព្វថ្ងៃបានក្លាយទៅជាសារមន្ទីរ

ប្រល័យពូជសាសន៍ ទួលស្លែង។

នៅក្នុងសន្និសិទកាសែត លោកស្រីបានរំលឹកសារជាថ្មីពីការសន្យានានាចំពោះអង្គជំនុំជំរះវិសាមញ្ញ

ដោយបញ្ជាក់ជាក់ថា ប្រទេសបារាំងនឹងយល់ព្រមផ្ដល់ជំនួយទឹកប្រាក់បន្ថែមចំនួនមួយលានអ៊ឺរ៉ូ

សម្រាប់ដំណើរការកាត់ក្ដីក្នុងឆ្នាំ២០០៨។

លោកស្រីក៏បានបន្ដទស្សនាគ្រឹះស្ថានរបស់អង្កការ កុមារអាស្ពេការអាស៊ី និងអង្គការភាពញញឹមនៃ

កុមារ ដែលជាអង្កការ ក្រៅរដ្ឋាភិបាលបារាំងពីរដែលធ្វើការងារលើការការពារសិទ្ធិរបស់កុមារ។

លោកស្រីក៏បានលើកឡើងផងដែរពីបញ្ហាការសុំកូនទៅចិញ្ចឹមនៅបរទេសជាមួយនឹងអាជ្ញាធរកម្ពុជា

។ ម្យាំងវិញទៀត លោកស្រី បានជួបជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតដែលធ្វើការងារ

លើវិស័យសិទ្ធិមនុស្ស ( ADHOC LICADHO និង អង្គការមេធាវិគ្មានព្រំដែន)។

ជាចុងក្រោយ ក្នុងឱកាសនៃពិធីសម្ភោធមន្ទីរពិសោធន៍ P3 នៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ ជាមួយនឹងវត្ដ

មាន របស់ឯកឧត្ដម បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ីវ

ឆាប៉ាក់ ប្រធានកិច្ចការអន្ដរជាតិនៃ វិទ្យាស្ថានប៉ាស្ទ័រ លោកវេជ្ជបណ្ឌិត Docteur Jean-Louis

Sarthou នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោកស្រី រដ្ឋលេខាធិការបាកគូសបញ្ជាក់ថាគម្រោងនេះ

គឺជានិមិត្ដរូបនៃឧត្ដមភាពនៃកិច្ចសហប្រតិបត្ដការបារាំងខ្មែរលើសុខភាព ជង្ងឺឆ្លង។

នៅថ្ងៃទី ២៤ ខែមេសា លោកស្រី រ៉ាម៉ា យ៉ាដេ បានទទួលស្វាគមន៍ សហគមន៍បារាំងនៅសានទូត

បារាំង។ លោកស្រីត្រូវបានអមដំណើរដោយ លោកស្រី Chantal Brunel ប្រតិភូរបស់ Seine

- et-Marne និង ប្រធានក្រុម មិត្ដភាពកម្ពុជា បារាំង នៃរដ្ឋសភាជាតិ និង លោកស្រី Michèle

Tabarot ប្រតិភូមកពី Alpes-Maritimes។

កែប្រែចុងក្រោយ 30/06/2011

ត្រឡប់ទៅលើ