ទំនាក់ទំនងពាណិជ្ជកម្ម

១. តួលេខសេដ្ឋកិច្ចសំខាន់ៗ

- ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) : ២៤,៥ ពាន់លានដុល្លារ (តួលេខឆ្នាំ២០១៨របស់ធនាគារពិភពលោក)
- ផ.ស.ស សម្រាប់មនុស្សម្នាក់ : ៤ ៣៦០ ដុល្លារ (តួលេខឆ្នាំ២០១៨របស់ធនាគារពិភពលោក)
- អត្រាកំណើនសេដ្ឋកិច្ច : ៧,៣% (តួលេខឆ្នាំ២០១៨របស់ធនាគារពិភពលោក)
- អត្រាគ្មានការងារ : ០,៧% (តួលេខឆ្នាំ២០១៧របស់ធនាគារពិភពលោក)
- អត្រាអតិផរណា : ១,៦% (តួលេខឆ្នាំ២០១៨របស់មូលនិធិរូបិយវត្ថុអន្តរជាតិ)
- ឱនភាពសាធារណ : : ៣,៦% (តួលេខឆ្នាំ២០១៧របស់មូលនិធិរូបិយវត្ថុអន្តរជាតិ)
- ជញ្ជីងឱនភាពពាណិជ្ជកម្ម : ១៩% (តួលេខឆ្នាំ២០១៨របស់មូលនិធិរូបិយវត្ថុអន្តរជាតិ)

២. រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃពឹងផ្អែកលើវិស័យ៤សំខាន់ៗ : វាយនភណ្ឌ ទេសចរណ៍ កិសកម្ម និងសំណង់/អចលនវត្ថុ។ ជាមួយកំណើនយ៉ាងខ្លាំងនៃផលិតផលក្នុងស្រុកសរុប កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមប្រមាណ៧%ក្នុងមួយឆ្នាំអស់រយ :ពេលជាច្រើនឆ្នាំកន្លងមកហើយ។ កំណើននេះបានធ្វើអោយកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបឆ្នាំ២០១៦តាមចំណាត់ថ្នាក់របស់ធនាគារពិភពលោក។ ការព្យាករនៅតែល្អសម្រាប់ឆ្នាំ២០១៨ (៦,៩%បើតាមធនាការពិភពលោក) ប៉ុន្តែមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករពីការថយចុះនៃកំណើនក្នុងរយ :ពេលមធ្យម (រង្វង់៦%នៅឆ្នាំ២០២២) ដោយសារភាពទន់ខ្សោយនៃការប្រកួតប្រជែង និងកង្វះកំណែទម្រង់រចនាសម្ព័ន្ធ។ ការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រហែលជាការប្រឈមធំជាងគេសម្រាប់កម្ពុជា។ វាទាមទារអោយមានការកែលម្អក្របខ័ណ្ឌស្ថាប័ន ការវិនិយោគជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។

៣. ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសបារាំង

ការផ្លាស់ប្តូពាណិជ្ជកម្មទ្វេភាគីបានកើនដល់ ១ពាន់លានអឺរ៉ូនៅឆ្នាំ២០១៧ ពោលគឺកើនឡើង៣ដងក្នុងរយ :ពេល៣ឆ្នាំ។ កំណើននេះអាចសម្រចបានមួយផ្នែកធំគឺដោយសារកំណើនដ៏ខ្លាំងនៃការនាំចូលរបស់ប្រទេសបារាំងនូវផលិតផលកម្ពុជា ពិសេសផលិតផលសម្លៀកបំពាក់។ ការនាំចេញរបស់បារាំងមកកម្ពុជានៅតែកើនផងដែរក្នុងរយ :ពេលមធ្យម គឺកើន៤៨%ក្នុងរយ :ពេល៣ឆ្នាំ ដោយក្រៅពីផលិតផលប្រពៃណីកន្លងមកដូចជាថ្នាំពេទ្យនិងផលិតផលកសិចំណីអាហារ បារាំងនាំចេញមកកម្ពុជានូវផលិតផលកាន់តែសម្បូរបែប ជាអាទិ៍ គ្រឿងមេកានិច អគ្គិសនី និងអេឡិចត្រូនិក ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកានគេហទំព័ររបស់ផ្នែកសេដ្ឋកិច្ច

Dernière modification : 08/01/2020

Haut de page