ប្រវត្ដិរូបសង្ខេបរបស់លោកជំទាវ​ឯកអគ្គរដ្ឋទូត​

ប្រវត្ដិរូបសង្ខេបរបស់លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ​ឯកអគ្គរដ្ឋទូត​ទូត​​បារាំង​​​ប្រចាំ​​នៅ​​កម្ពុជា​

JPEG

លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ​កើតនៅថ្ងៃទី៤ ខែកញ្ញា នៅក្រុង Poitiers ប្រទេសបារាំង។

ការសិក្សា​

ទទួលបានសញ្ញាប័ត្រពីវិទ្យាស្ថានសិក្សានយោបាយក្រុង Strasbourg និងសាកលវិទ្យាល័យ Georgetown នៃទីក្រុងវ៉ាស៊ីងតោន។

មុខតំណែង

- ២០១៧៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា
- ២០១៣-២០១៧៖ ទីប្រឹក្សាសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌អម ស្ថានទូតបារាំងប្រចាំនៅវៀតណាម
- ២០១០-២០១៣៖ មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈ ក្រុមហ៊ុន Michelin
- ២០០៨-២០១០៖ អនុប្រធានអង្គភាពថវិកា និងបណ្តាញសហប្រតិបត្តិការរបស់បារាំងនៅបរទេសនៃក្រសួងការបរទេស
- ២០០៧-២០០៨៖ ទីប្រឹក្សាលោកប៊ែរណា គូស៊្នែរ ផ្នែកអាស៊ី អាមេរិកឡាទីន ប្រចាំក្រសួងការបរទេស
- ២០០៣-២០០៧៖ ប្រធាននាយកដ្ឋានសម្របសម្រួលអាស៊ី-ប៉ាស៊ីហ្វិកក្នុងវិស័យសហប្រតិបត្តិការនិងការអភិវឌ្ឍ នៃក្រសួងការបរទេស
- ២០០១-២០០៣៖ ​ទីប្រឹក្សានយោបាយអមស្ថានទូតបារាំងប្រចាំប្រទេសព័រទុយហ្កាល់
- ១៩៩៨-២០០១៖ ទីប្រឹក្សានយោបាយអមស្ថានទូតបារាំងប្រចាំប្រទេសឥណ្ឌា
- ១៩៩៦-១៩៩៨៖ មន្ត្រីទទួលបន្ទុកបេសកកម្មអមនាយកសហភាពអឺរ៉ុបនៃក្រសួងការបរទេស
- ១៩៩៤-១៩៩៦៖ មន្ត្រីទទួលបន្ទុកកិច្ចការនយោបាយផ្ទៃក្នុងសហរដ្ឋអាមេរិកអមក្រសួងការ
បរទេស
- ១៩៩៤៖ ប្រលងជាប់ចូលបម្រើការងារនៅក្រសួងការបរទេស

គ្រឿងឥស្សរិយយស

- ទទួលបានឡាឡេស្យុងដោនើរ ថ្នាក់អស្សឫទ្ធិ

Dernière modification : 25/09/2018

Haut de page