សារការីកុងស៊ុល

លិខិតសារការី និងនីត្យានុកូលកម្មហត្ថលេខា

ផ្នែកកុងស៊ុលមានសមត្ថកិច្ចរៀបចំលិខិតផ្ទេរសិទ្ធិ សម្រាប់ការបំពេញ​កិច្ចការ​មួយចំនួន​ជាមួយសារការី​បារាំង (ជាអាទិ៍លិខិត​ផ្ទេរសិទ្ធិ​ដើម្បីលក់ និងទិញ)។ អាស្រ័យទៅតាមប្រភេទនៃកិច្ចការនិង​ឥទ្ធិពលគតិយុត្ដិ​ ដែលស្វែងរក វាអាចជាការ​ធ្វើ​នីត្យានុកូលកម្ម​យ៉ាងសាមញ្ញ​នៃហត្ថលេខា​របស់​អាណត្ដិ​ទាយក

(បុគ្គលផ្ទេរសិទ្ធិ) ឬ ជាការរៀបចំ​លិខិត​យថាភូត​នៅចំពោះ​មុខ​សារការី​កុងស៊ុល។ បែបបទ ព្រមទាំង​ប្រាក់​បង់ជូន​ការិយាល័យ​ចេញ​លិខិត​ដែលត្រូវបង់ មានភាព​ខុសគ្នា​ខ្លាំង​ចំពោះ​ករណី​ទាំងពីរ ហើយ​ត្រូវទាក់ទងជាមុន​ជាមួយផ្នែក​កុងស៊ុល ប្រសិនបើ​ចាំបាច់​ដោយផ្ញើ​ឯកសារ​ដែល​ត្រូវធ្វើការបញ្ជាក់​

តាមទូរសារ​លេខ ០២៣ ៤៣០ ០៤១ ឬតាម អ៊ីមែល ៖ consulat.phnom-penh-amba@diplomatie.gouv.fr។ លិខិតផ្សេងទៀត​អាចត្រូវបាន​រៀបចំ​ឡើង​នៅ​ចំពោះមុខ​សារការី​កុងស៊ុល (កិច្ចសន្យា​អាពាហ៍ ពិពាហ៍ បណ្ដាំមរតក...)។

ប្រយ័ត្ន ៖ សារការីកុងស៊ុលមានសមត្ថកិច្ច តែនៅពេល​លិខិត​មានឥទ្ធិពល​នៅ​ប្រទេសបារាំង​ប៉ុណ្ណោះ (ឧទាហរណ៍ ការទិញដី) ឬនៅពេល​ដែល​អាណិកជន​បារាំង​ម្នាក់​បាន​ចាកចេញ​ទៅ​ប្រទេស​បារាំង (កិច្ចសន្យា​អាពាហ៍ពិពាហ៍​នៅពេល​ដែល​អនាគតប្ដី ឬប្រពន្ធ​មាន​សញ្ជាតិ​បារាំង និងសម្រាប់​ទ្រព្យសម្បត្ដិ​ដែលស្ថិត​នៅប្រទេស​បារាំង) ។ សារការី​កុងស៊ុល​ធ្វើការ​តែទៅតាម​គំរូសារការី​បារាំង​ដែលបាន​ផ្ញើតាម​អ៊ីមែល​ទៅផ្នែក​កុងស៊ុល​ប៉ុណ្ណោះ ។

សម្រាប់ការបញ្ជាក់បន្ថែម សូមទាក់ទង​ផ្នែកកុងស៊ុល តាម​ទូរស័ព្ទ​លេខ ០២៣ ៤៣០ ០២៦ ។

Dernière modification : 04/05/2011

Haut de page