ផ្សារបារាំងឆ្នាំ២០២៤ ត្រលប់មករាជធានីភ្នំពេញសាជាថ្មី
ផ្សារបារាំងឆ្នាំ២០២៤ ដែលរៀបចំដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) ដោយសហការជាមួយ Paris Saint-Germain ត្រឡប់មករាជធានីភ្នំពេញសាជាថ្មី។
សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) ដោយរួមសហការជាមួយ Paris Saint-Germain មានសេចក្តីសោមនស្សរីករាយ សូមប្រកាសអំពីការត្រឡប់មកវិញរបស់ផ្សារបារាំង ឆ្នាំ២០២៤ តាមការទន្ទឹងរង់ចំាដែលជាការប្រារព្ធពិធីប្រចាំឆ្នាំអំពីវប្បធម៌ អាហារ និងរបៀបរស់នៅរបស់បារាំងនៅកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង១០ ព្រឹក ដល់ម៉ោង ៦ល្ងាច នៅឧទ្យានស្ថានទូតបារាំង រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងកាលពីឆ្នាំមុន ដែលបានទាក់ទាញអ្នកទស្សនាជាង ១៣ ០០០ នាក់ ផ្សារបារាំងនៅឆ្នាំនេះសន្យាថានឹងកាន់តែអស្ចារ្យ។ ស្តង់តាំងពិព័រណ៍ជាង៧០ នឹងបង្ហាញផលិតផល និងសេវាកម្មចម្រុះ ដោយផ្តល់ជូននូវអ្វីមួយដល់អ្នករាល់គ្នា។ អ្នកទស្សនាអាចនឹងឃើញ៖
- មុខម្ហូបបារាំងពិសេសជាច្រើន រួមទាំងអាហារឆ្ងាញ់ៗ ស្រាល្អៗ និងផលិតផលបែបប្រពៃណី
- ការភ្លក់រសជាតិអាហារ និងការបង្ហាញអំពីការធ្វើម្ហូបផ្ទាល់
- សកម្មភាពកីឡាសប្បាយៗដែលរៀបចំដោយ Decathlon Cambodia
- ឱកាសទទួលបានបទពិសោធន៍សាកល្បងម៉ូតូអាគុយ Voltra
- ការកម្សាន្ត និងសកម្មភាពជាលក្ខណៈគ្រួសារសម្រាប់មនុស្សគ្រប់វ័យនៅបរិវេណក្រៅអគារ
ក្រៅពីការផ្តល់ជូនដ៏គួរឱ្យរំភើបទាំងនេះ កិច្ចសហការជាមួយ Paris Saint-Germain នេះនឹងនាំមកនូវបទពិសោធន៍អន្តរកម្មផ្តាច់មុខ ល្បែងកម្សាន្ត និងការកម្សាន្តពីក្លឹបបាល់ទាត់ដ៏ល្បីល្បាញលើពិភពលោក ដែលធានាបាននូវថ្ងៃដ៏រំភើបសម្រាប់អ្នកគាំទ្រគ្រប់វ័យ។
ចំណុចសំខាន់មួយនៅឆ្នាំនេះគឺការបើកសួនច្បារស្ថានទូតបារាំង ឱ្យសាធារណៈជនចូលរួម។ ក្នុងនាមជាបរិវេណបៃតងដ៏គួរឱ្យស្រឡាញ់បំផុតមួយរបស់រាជធានីភ្នំពេញ សួនច្បារនេះនឹងផ្តល់ឱ្យអ្នកទស្សនានូវឱកាសពិសេសមួយដើម្បីស្វែងយល់ពីបរិស្ថានដ៏ខៀវស្រងាត់ និងស្វែងយល់ពីជីវៈចម្រុះពិសេស។
ព្រឹត្តិការណ៍នេះគ្រោងនឹងបើកសម្ពោធជាផ្លូវការដោយមានតំណាងមកពីក្រសួងពាណិជ្ជកម្មកម្ពុជា ដោយសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ និងការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង។
ផ្សារបារាំងត្រូវបានប្រជាជនខ្មែរទាំងនៅក្នុងស្រុក និងក្រៅស្រុកស្រឡាញ់ចូលចិត្ត និងបន្តជាព្រឹត្តិការណ៍ដែលមានការទន្ទឹងរងចាំសម្រាប់គ្រួសារទាំងមូល។ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជារំពឹងថានឹងមានចំនួនអ្នកចូលរួមកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំនេះ។ ការចូលរួមក្នុងព្រឹត្តិការណ៍ផ្សារបារាំងនេះគឺមិនគិតថ្លៃទេ។
ព្រឹត្តិការណ៍នេះនឹងមិនអាចដំណើរការទៅបានទេ ប្រសិនបើគ្មានការគាំទ្រដ៏សប្បុរសពីអ្នកឧបត្ថម្ភរបស់យើង៖ រួមមាន មេគង្គណិត ហ្សូអេលីហ្គ ហ្វាម៉ា និង អូគូលែន។ យើងសូមថ្លែងអំណរគុណដល់ដៃគូរបស់យើង រួមទាំង Eric Kayser, Café Malongo និង Kampuchea Paramed សម្រាប់ការរួមចំណែកដ៏មានតម្លៃរបស់ពួកគេ។ សូមអរគុណជាពិសេសទៅកាន់ Paris Saint-Germain ចំពោះភាពជាដៃគូ និងការគាំទ្រជាបន្តបន្ទាប់ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះលេចចេញជារូបរាងឡើង។
សូមកត់ត្រាកាលបរិច្ឆេទនៅក្នុងប្រតិទិនរបស់អ្នក និងចូលរួមជាមួយយើងនៅថ្ងៃទី០៧ ខែធ្នូ សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏រស់រវើកអំពីវប្បធម៌ អាហារដ្ឋាន និងសហគមន៍បារាំងនៅកណ្តាលរាជធានីភ្នំពេញ!